កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អបអរសាទរ! ពីព្រែកកំពត ក្រុមកីឡាករទូកប្រពៃណីកម្ពុជាឈ្នះមេដាយមាស១ទៀតហើយ
16, May 2023 , 3:26 pm        
រូបភាព
កម្ពុជាទទួលបានមេដាយមាសលើវិញ្ញាសាបុរស៥នាក់ចម្ងាយ៨០០ម៉ែត្រ។ រូបថត ភ្នាក់ងារព័ត៌មាន AKP
កម្ពុជាទទួលបានមេដាយមាសលើវិញ្ញាសាបុរស៥នាក់ចម្ងាយ៨០០ម៉ែត្រ។ រូបថត ភ្នាក់ងារព័ត៌មាន AKP
ដោយ: រួបរួម
ក្រុមកីឡាករទូកប្រពៃណីកម្ពុជា ទទួលបានមេដាយមាស១ទៀតពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំនៅព្រែកកំពត ខេត្តកំពត នាថ្ងៃទី១៦ ខែឧសភា នេះ។ ក្រុមកម្ពុជាដែលមានកីឡាករ អ៊ុក ម៉ាធែល, លី ម៉ូស្លីម, ឡា សុខនីម, ហ៊ល ដាលិ , វុត្ថា រតនា, ផន សុភាន និងសាន មករា ទទួលបានមេដាយមាសលើវិញ្ញាសាបុរស៥នាក់ចម្ងាយ៨០០ម៉ែត្រ (Men’s TBR 5 Crews U24 800m)។
 
នៅជុំទីមួយ ក្រុមកម្ពុជា បានទៅដល់ទីមុន ក្រុមមីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី និងវៀតណាម ហើយបន្តវាយផ្តាច់លើគូប្រជែងដដែលនៅជុំទីពីរ។ បូកថិរវេលានៅវគ្គ Grand Final ក្រុមកម្ពុជា បានទទួលមេដាយមាស ដោយប្រើពេល ០៩:០១.៥១០ ក្រុមមីយ៉ាន់ម៉ា បានមេដាយប្រាក់ ក្រុមឥណ្ឌូណេស៊ី បានមេដាយសំរឹទ្ធ រីឯក្រុមវៀតណាម បោះបង់ចោលការប្រកួត។
 
គិតមកដល់ពេលនេះ កីឡាទូកប្រពៃណីកម្ពុជា ឈ្នះមេដាយមាស២ ប្រាក់២ និងសំរឹទ្ធ៤ ក្រោយការប្រកួតប្រជែងជាបន្តបន្ទាប់នៅព្រែកកំពត៕

 
 

© រក្សាសិទ្ធិដោយ thmeythmey.com