កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កីឡាករអាតនីស រុន សាលីត បានមេដាយប្រាក់លើវិញ្ញាសាសម្តែងឯកត្តជន Non-Traditional
16, May 2023 , 6:30 pm        
រូបភាព
កីឡាករអាតនីស រុន សាលីត ទទួលបានមេដាយប្រាក់លើវិញ្ញាសាសម្តែងឯកត្តជន Anyo Non-Traditional Open Weapon ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វា ល្ងាចថ្ងៃទី១៦ ខែឧសភា នេះ។
 
រុន សាលីត សម្រេចបាន ២៩,២០០ពិន្ទុ ខណៈកីឡាករហ្វីលីពីន Crisamuel Tellez Delfin ឈ្នះមេដាយមាសជាមួយ ២៩,៥០០ពិន្ទុ។ កីឡាករមីយ៉ាន់ម៉ា Htet Wai Hlaing និងកីឡាករវៀតណាម Phuc An Dinh បានមេដាយសំរឹទ្ធស្ទួន៕

 

© រក្សាសិទ្ធិដោយ thmeythmey.com