កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក កែវ រ៉េមី ជំរុញឱ្យអត្តពលិក ឈុន ប៊ុនថន បន្តប្រឹងប្រែងឱ្យដល់កម្រិតប្រកួតអូឡាំពិក
× លោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានកោតសរសើរចំពោះជ័យជម្នះ របស់កីឡាករអត្តពលកម្ម ឈុន ប៊ុនថន ដែលបានឈ្នះមេដាយមាសស៊ីហ្គេម លើវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ។
ទន្ទឹមនឹងការស្ញប់ស្ញែង លោក កែវ រ៉េមី និងសមាជិកគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ប្រមូលថវិកាឧបត្ថម្ភដល់ ម្ចាស់មេដាយមាសរូបនេះ ដើម្បីជាការលើកទឹកចិត្ត ឱ្យខិតខំហ្វឹកហាត់បន្ថែមទៀត។ ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ចង់ឃើញម្ចាស់មេដាយមាសផ្នែកអត្តពលកម្មដំបូងគេរបស់កម្ពុជារូបនេះ មានសមត្ថភាពទៅប្រកួតប្រជែងយកមេដាយនៅព្រឹត្តិការណ៍អូឡាំពិកថែមទៀត។
លោក កែម រ៉េមី បន្ថែមដូច្នេះថា៖ «ត្រូវតែបន្តខំយកកិត្តិយស ហើយទៅជាបិតារត់ទៅមើល! សម្រាប់គ្រប់ជំនាន់។ ឱ្យក្មេងជំនាន់ទៀត គេគោរពយើង។ កាលណានិយាយពីរឿងកីឡារត់(អត្តពលកម្ម) គេនឹកឃើញដល់យើងតែម្តង នឹកឃើញដល់ ឈុន ប៊ុនថន។ គេនឹកឃើញដល់ប្រធាន(សហព័ន្ធ) ដួង មាសចំរើន »៕
© រក្សាសិទ្ធិដោយ thmeythmey.com