ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គន្លឹះ​ក្នុងការ​ធ្វើ​អោយ​បេះដូង​អ្នកមាន​សុខភាព​ល្អ​
17, May 2023 , 10:59 pm        
រូបភាព
អ្វី​ដែល​អ្នក​ទាំងអស់​គ្នា​មិន​បានដឹង​នោះ ​គឺថាសុខភាព​បេះដូង​ល្អក៏​អាច​ផ្តល់​អោយ​អ្នកនូវ​សុខភាព​ផ្លូវ​ចិត្តល្អ​បាន​ដូច​គ្នា​ផង​ដែរ ហើយ​កាលដែល​យើងទទួល​បាន​នូវ​សុខភាព​ផ្លូវ​ចិត្តល្អ​ហើយនោះ​ក៏​មាន​ន័យ​ថា អ្វី​ទាំងអស់​នៅ​ក្នុង​ជីវិត​របស់​យើងក៏​នឹង​មាន​សភាព​ល្អ​ប្រសើរ​ទៅ​តាម​នោះ​ផង​ដែរ​។

 
ការ​ទទួល​បាន​នូវបេះដូង​មួយដែល​មាន​សុខភាព​ល្អ គឺ​មិនមែន​គ្រាន់តែអ្នក​ត្រូវ​ធ្វើការ​ហាត់ប្រាណ តែ​ម្យ៉ាង​នោះ​ទេវា​ត្រូវការ​នូវកត្តារួម​ផ្សំ​ជា​ច្រើន​ទៀតដូច​ជា​ការ ហាត់ប្រាណ​អោយ​បាន​ទៀងទាត់​, បរិភោគ​អាហារ​អោយ​បាន​ត្រឹមត្រូវ ដោយ​ទទួល​បាន​នូវសារធាតុចិញ្ចឹម​ក្នុង​កម្រិត​ល្អ និងសម្រាក​អោយ​បាន​គ្រប់គ្រាន់​ផង​ដែរ ។
 
សម្រាប់​មនុស្ស​ទាំងឡាយ​ណា ដែល​គិត​ថា​ពួក​គេអាច​ធ្វើការ​បរិភោគ​, ផឹក ឬគេង​តិចតួច ឬច្រើន​តាមអ្វី​ដែល​គេ​អាច​ធ្វើ​បាន និងគ្រាន់តែ​ព្យាយាម​ធ្វើការ​ហាត់ប្រាណ​អោយ​បាន​ច្រើននោះ​ពួក​គេ​ប្រាកដជាមាន​សុខភាព​ល្អ​ហើយ តែ​តាម​ការ​ពិត​នេះ គឺជា​ការ​យល់​ខុស​នោះ​ទេ​។
 
ខាងក្រោម​នេះ​គឺជា​គន្លឹះ ដែល​អាច​ជួយ​អោយ​អ្នក អោយ​ទទួល​បាន​នូវ​បេះដូង​មួយ ដែល​មាន​សុខភាព​ល្អ​៖
 
១. ធ្វើការ​ហាត់ប្រាណ​អោយ​បានជា​ប្រចាំ
 
ភាគច្រើន​អ្វី ដែល​មនុស្ស​ទូទៅ​មិន​បាន​ធ្វើ​នោះ​គឺ ការ​ហាត់ប្រាណ​អោយ​បាន​គ្រប់គ្រាន់ ដើម្បី​អោយ​ប្រាកដ​ថា អ្នកមាន​សុខភាព​ល្អ ហើយ​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​អាច​ជួយ​អោយ​អ្នក មាន​បេះដូង ដែល​មាន​សុខភាព​ល្អ​មួយ​បាន​។ ការ​ដើរ ឬរត់​ត្រេះ​ៗ​អោយ​បាន៣០​នាទី៥​ដង​ក្នុង​មួយស​ប្តា​ហ៍ត្រូវ​បាន​គេ​ជឿ​ថា វា​រឿង​ដ៏​ល្អ​បំផុត​ហើយតែ​តាម​ពិត​នោះ​គឺ​វាមិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ ​។ ជា​ការ​ពិតមនុស្ស​យើង​ម្នាក់​ៗត្រូវ​ធ្វើការ​ដើរ ឬរត់​ត្រេះ​ៗអោយ​បាន​យ៉ាង​ហោច​ណាស់១​ម៉ោងជា​រៀងរាល់ថ្ងៃ ដើម្បី​ធ្វើអោយ​បេះដូង​របស់​យើង ច្របាច់​ឈាម​បាន​សព្វ និងមានដំណើរ​ការ​បាន​ល្អ​ជាង​មុន​។
 
២. ទទួលទាន​អាហារ​ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព
 
មនុស្ស​ជា​ច្រើន​យល់​ថា អោយ​តែ​ពួក​គេ​បាន​ធ្វើការ​ហាត់ប្រាណ​ជា​ប្រចាំ​ហើយ នោះ​គេ​ប្រាកដជា​អាច ញាំ​អ្វី​ៗ បាន​តាម​ដែល​ចិត្ត​ចង់​។ ការ​ទទួលទាន​អាហារ ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព អាច​ធ្វើ​អោយ យើង​ប្រាកដ​ក្នុង​ចិត្តបាន​ថា បេះដូង​របស់​យើង ទទួល​បាន​នូវ​កម្រិត សារធាតុចិញ្ចឹម និង វីតាមីន​បាន​គ្រប់គ្រាន់​។ អ្វី​ដែល​អ្នក ត្រូវ​កំណត់​បរិមាណ ក្នុង​ការ​ទទួលទាន​អោយ​បាន​ត្រឹមត្រូវ នោះ​គឺ​ដូច​ជា ពពួក​អាហារ​បំពង​សម្បូរ​ជាតិ​ខ្លាញ់ និង មាន​ជាតិ​ប្រូ​ម៉ាស​ច្រើន ពីព្រោះ​ពួក​វា​អាច​ធ្វើ​អោ​យស​សៃ​អា​ទែ អ្នក​កកស្ទះ​ជាតិ​ខ្លាញ់ និង​កំណត់​នូវ បរិមាណ​ឈាម​ដែល​ត្រូវ​ហូរ​ចូល​ទៅ​ក្នុង​បេះដូង​។
 
៣. ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ភេសជ្ជៈ​ដែល​អ្នក​ផឹក
 
នេះ​ជា​ចំណុច​មួយ ដែល​អ្នក​គួរ​ធ្វើការ​ពិចារណាអោយ​បានដិត​ដល់ ព្រោះ​មនុស្ស​ភាគច្រើនតែង​ធ្វើការ​ផឹកស្រា​បៀរ​, ទឹក​សូ​ដា និងកាហ្វេ​ក្នុង​បរិមាណ​មួយ​ដ៏​ច្រើន​ ។ ភេសជ្ជៈ​ដែល​ល្អ​បំផុតសម្រាប់​អ្នកក្នុង​ការ​ផឹក​នោះ​ គឺ​ទឹក​ធម្មតានោះ​ក៏​ដោយសារ​តែ​រាង​កាយ​របស់​មនុស្ស​យើង គឺ​ផ្តុំ​ឡើង​ទៅ​ដោយសារធាតុ​រាវ​ជា​ច្រើន ហើយ​ដែល​វា​តែង​ត្រូវការនូវ​ការ​បង្គ្រប់ និង​ផ្តល់​ថាមពល​បន្ថែម​ទៀតនៅ​ពេល​ដែល​យើង​ធ្វើការ​ហត់ ​។ យ៉ាង​ហោច​ណាស់ អ្នក​គួរ​ធ្វើការ​ផឹកទឹកអោយ​បាន​៨​កែវ​យ៉ាងតិចក្នុង​មួយ​ថ្ងៃ​។
 
គន្លឹះ​ទាំង​៣​ខាងលើនេះ​នឹង​មិនជា​បញ្ហា​ពិបាកក្នុង​ការ​អនុវត្ត​តាម​នោះ​ទេ អ្វី​ដែល​សំខាន់​ គឺ​អ្នកត្រូវ​រក្សា​ធ្វើ​វា​អោយ​បាន​ខ្ជាប់ខ្ជួននោះ​អ្នក​នឹង​ទទួល​បាន​នូវ​បេះដូង​មួយ​ដែល​មាន​សុខភាព​ល្អជាក់​ជា​មិន​ខាន​ឡើយ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com