ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផ្លែ​ឈើ​ដែល​អាច​រំលាយ​ជាតិ​ខ្លាញ់​បាន​
19, May 2023 , 6:59 am        
រូបភាព
​វា​ពិតជា​រឿង​មួយ​ត្រឹមត្រូវ​ណាស់​ដែឡ​ថា​ផ្លែឈើ​អាចរំលាយ​ជាតិ​ខ្លាញ់​បាន ព្រោះ​វា​មាន​កាឡូរី​ខ្ពស់ និង​ជាតិ​ស្ករ​ពីរ​ធម្មជាតិ​។ ជាក់ស្តែង​ដូចជា​ផ្លែ​ចេក​មួយ​ផ្លែ​មាន​១០០​កា​ឡូរី មែន ប៉ុន្តែ​វា​ផ្តល់​សុខភាព​ល្អ​ជាង​នំ​ផ្អែម​ទៅទៀត​។

 
​ចូរ​ចាំ​ថា ផ្លែឈើ​មិនមែន​ជា​សត្រូវ​របស់​អ្នក​ឡើយ​។ ផ្លែឈើ​ខ្លះ​មាន​ជីវជាតិ​ជាច្រើន​ដែល​ពិតជា​អាច​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន​បាន តែ​មិន​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​ឡើយ​។ ខាងក្រោម​នេះ​គឺជា​ផ្លែឈើ​មួយចំនួន​ដែល​អាច​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​បាន​យ៉ាង​ល្អ​។
ដូង​
​ផ្លែ​ដូង​ផ្ទុក​ទៅដោយ Medium Chain Triglycerides (MCFA) ដែល​អាច​បង្កើន​ចង្វាក់​នៃ​ការរំលាយ​អាហារ​របស់​ថ្លើម​រហូតដល់ ៣០​ភាគរយ​។
​វា​ក៏​ជា​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ផ្អែម និង​អាច​ប្រើ​ជា​អាហារសម្រន់​ដែល​អាច​ជំនួស​អាហារ​មិន​ផ្តល់​សុខភាព​បានដែរ​។ អ្នក​អាច​សាកល្បង ទឹកដូង​ក៏​បាន​ដែរ​។
 
 
ផ្លែ​បឺ​
​ជីវជាតិ​របស់​ផ្លែ​បឺ​មានខ្លាញ់​មួយ​ប្រភេទ​ដែល​អាច​ប្រាប់​ដល់​រាងកាយ​មិន​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​បាន​។ ការឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​បណ្តាលឱ្យ​រាងកាយ​រក្សា​ជាតិ​ខ្លាញ់​កាន់តែច្រើន ហើយ​កាលណា​មាន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ច្រើន​វា​ពិតជា​មិនល្អ​ចំពោះ​សុខភាព​ឡើយ​។
 
ប៉េង​ប៉ោះ​
​អាហារ​មួយ​នេះ​ផ្ទុក​ទៅ​ដោយ​វីតាមីន C និង Phytonutrients ខ្ពស់​ដែល​សុទ្ធសឹងតែ​អាចរំលាយ​ជាតិ​ខ្លាញ់​បាន​ទាំងអស់​។ វីតាមីន C អាច​ឱ្យ​រាងកាយ​រំលាយ​ជាតិ​ខ្លាញ់​ដែល​រក្សា​ទុក​ជាមួយនឹង​ការ​ហាត់ប្រាណ​បាន​។ សារធាតុ Phytonutrients Caretenoid ដើរតួនាទី​ជា​អង់​ទី​អុកស៊ី​ដង់​សម្រាប់​រាង​កាយ​អាច​សម្រក​ទម្ងន់ និង​ល្អ​ចំពោះ​សុខភាព​បេះដូង​សរសៃឈាម​។
ផ្លែ​ប៉ោម និង​សារី​
​ផ្លែ​ប៉ោម និង​សារី​អាច​ជួយ​សម្រក​ទម្ងន់​តា​ម​វិធី​ពីរ​យ៉ាង​ខុសគ្នា និង​មាន​ប្រសិទ្ធភាព​បំផុត​។ ផ្លែ​ឈើ​ទាំង​ពីរ​នេះ​ផ្ទុក​ជាតិ​សរសៃ​ដែល​ជួយ​បង្កើន​ចង្វាក់​នៃ​ការរំលាយ​អាហារ និង​អាច​ឱ្យ​យើង​ឆ្អែត​បានយូរ​ផងដែរ​។ វិធី​ទី​ពីរ​នោះ​គឺថា វា​ជួយ​បន្ថែម​សារធាតុ Pectin ក្នុង​របប​អាហារ ដែល​មាន​នាទី​មិន​ឱ្យ​កោសិកា​ចាប់យក​ជា​តិខ្លាញ់ និង​ជួយ​ឱ្យ​កោសិកា​បឺត​ស្រូប​ជាតិ​ទឹក​បន្ថែម​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com