ជាតិ
សេដ្ឋកិច្ច
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្នើឱ្យឈប់យកប្រធានបទមន្ត្រីឥណទានបង្កើតជារឿងកំប្លុកបំប្លែង
18, May 2023 , 9:59 pm        
រូបភាព
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ រូបភាព៖ សមាគមមីក្រូហិរញ្ញវត្ថុ
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ រូបភាព៖ សមាគមមីក្រូហិរញ្ញវត្ថុ
ដោយ:
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានស្នើអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ឈប់យកប្រធានបទមន្ត្រីឥណទាន ​ឬ Credit Officer (CO ) ទៅបង្កើតជារឿងកំប្លុកកំប្លែង ដែលនាំឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុ។ នេះបើតាមសេចក្តីអំពាវនាវរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា។



សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសង្កេតឃើញជាញឹកញាប់នូវការផ្សព្វផ្សាយ ដោយយកប្រធានបទមន្រ្តីឥណទានក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ធ្វើជាកម្មវត្ថុនៃវីដេអូកំប្លុកកំប្លែងប្រាសចាកពីការពិត ដែលនាំឱ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលិកនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ 
 
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា ៖«ការសម្តែងទាំងនោះ ត្រូវបានយកទៅកាត់តខ្លីៗ និងចែករំលែកបន្តគ្នា ដែលធ្វើឱ្យមានការយល់ច្រលំថាជារឿងពិត។ សមាគម មានការសោកស្តាយ និងព្រួយបារម្ភចំពោះការផ្សព្វផ្សាយប្រាសចាកពីការពិតទាំងនោះ»។
 
បើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា វិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូហិរញ្ញវត្ថុមិនអាចខ្វះបានសម្រាប់ប្រជាជនកម្ពុជា។ ការបំផុសនូវមាតិកាដោយខ្វះការយល់ដឹង ហួសពីការពិត នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណជន ព្រមទាំងអាចជាការជំរុញឱ្យប្រជាពលរដ្ឋងាកទៅប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ ដោយគ្មានយន្តការការពារអតិថិជន៕
 

Tag:
 សេដ្ឋកិច្ច
  វិស័យធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com