កីឡាអន្តរជាតិ
អន្តរជាតិ
ECL៖ West Ham ឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់តំបន់អឺរ៉ុបលើកដំបូង រយៈពេល៤៧ឆ្នាំ
19, May 2023 , 2:39 pm        
រូបភាព
Europa Conference League
Europa Conference League
​West Ham United ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទីបីតំបន់អឺរ៉ុប Europa Conference League ជាលើកដំបូងក្នុងរយៈពេល ៤៧ឆ្នាំ ក្រោយឈ្នះ AZ Alkmaar នាថ្ងៃទី១៨ ខែឧសភា ដោយលទ្ធផល ១-០ និងសរុបទាំងពីរជើង ៣-១។ ក្នុងអង់គ្លេសនេះ ត្រូវជួប Fiorentina នៅវគ្គផ្តាច់ព្រ័ត្រ។



ក្រុមរហ័សនាមញញួរយក្ស ស្ថិតនៅលីគកំពូលអង់គ្លេស​ បានឈានជើងឡើងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់អឺរ៉ុប ជាលើកដំបូងសម្រាប់ពួកគេ ដោយខកខានរយៈពេលជិតពាក់កណ្តាល់សតវត្សរួចមក។ 
 
១គ្រាប់ជ័យជម្នះក្នុងការប្រកួតជើងទីពីរនេះធ្វើបានដោយកីឡាករ Pablo Formals នៅនាទីចុងម៉ោងហៀបបញ្ចប់ការប្រកួត ក្រោយរូបគេបានប្តូរចូលលេងក្នុងវគ្គទីពីរ។ កាលពីជើងមួយ West Ham បានយកឈ្នះលទ្ធផល ២-១ ដែលការប្រកួតធ្វើឡើងកាលពីសប្តាហ៍មុន។
 
ប្រវត្តិនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងពានរង្វាន់អឺរ៉ុបរបស់ ​West Ham ដោយកាលពីឆ្នាំ ១៩៦៥ ពួកគេបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់កំពូលអឺរ៉ុប European Cup Winners’ Cup ដែលជាការឡើងវគ្គផ្តាច់ព្រ័ត្រលើកដំបូងបំផុត និងលើកទីពីរនៅឆ្នាំ ១៩៧៦ ដោយកាលនោះបានត្រឹមជាក្រុមរងជើងឯក។
 
West Ham United នឹងត្រូវឡើងវគ្គផ្តាច់ព្រ័ត្រដោយជួបតទល់ជាមួយនឹងក្រុម Fiorentina មកពីអ៊ីតាលី ដើម្បីដណ្តើមពានរង្វាន់ European Conference League ដែលនឹងធ្វើឡើងក្នុងទីក្រុង ​Prague ប្រទេសឆែក នាថ្ងៃទី៧ ខែមិថុនា៕
 

Tag:
 ECL៖ West Ham ឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់តំបន់អឺរ៉ុបលើកដំបូង រយៈពេល៤៧ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com