អន្តរជាតិ
ជប៉ុន​និង​កូរ៉េ​ខាងត្បូង​ពង្រឹង​ចំណង​ទាក់ទង​នៅ​កិច្ចប្រជុំ​ G7
19, May 2023 , 7:29 pm        
រូបភាព
រូបឯកសារ៖ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ចាប់ដៃគ្នា នៅក្នុងអំឡុងសន្និសីទសារព័ត៌មានមយយ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ចាប់ដៃគ្នា នៅក្នុងអំឡុងសន្និសីទសារព័ត៌មានមយយ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៣។
ដោយ: VOA
មេដឹកនាំ​ជប៉ុន ​និង​កូរ៉េ​ខាងត្បូង​ នឹង​ព្យាយាមរក្សា​សន្ទុះ​ឆ្ពោះ​ទៅ​រក​ការ​ពង្រឹង​ចំណង​ទាក់ទង​គ្នា​ នៅពេល​ដែល​ពួកគេ​ជួបគ្នា​នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​ G7 ​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃសុក្រ​ នៅ​ទីក្រុង​ Hiroshima។

 
លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Fumio Kishida ​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Yoon Suk Yeol ​នៅ​ថ្ងៃអាទិត្យ ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ចប្រជុំ​កំពូល​៣​ថ្ងៃ។ នេះ​បើ​តាម​ក្រុម​មន្ត្រី​កូរ៉េ​ខាងត្បូង។
 
កូរ៉េ​ខាងត្បូង​មិនមែន​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​ G7 ​ទេ ​ប៉ុន្តែ​ត្រូវ​បាន​លោក​ Kishida ​អញ្ជើញ​ឱ្យ​មក​ចូលរួម​ក្នុង​នាម​ជា​អ្នក​សង្កេតការណ៍ ​ជាមួយ​នឹង​មេដឹកនាំ​នៃ​ប្រទេស​មួយ​ចំនួន​ទៀត ​ដែល​មិនមែន​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​ G7។
 
ទំនាក់ទំនង​រវាង​ជប៉ុន​និង​កូរ៉េ​ខាងត្បូង ​បាន​ធ្លាក់ចុះ​ដោយសារ​ការ​ខ្វែង​គំនិតគ្នា​ ទាក់ទិន​នឹង​ការ​កាន់​កាប់​យ៉ាង​យង់ឃ្នង​របស់​ជប៉ុន​លើ​ប្រទេស​កូរ៉េ​ខាងត្បូង​ ពី​ឆ្នាំ ១៩១០ ​ដល់​ឆ្នាំ ​១៩៤៥។
 
ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​មាន​សារៈសំខាន់​ណាស់។ ចំណង​ទាក់ទង​រឹងមាំ​ រវាង​ជប៉ុន​និង​កូរ៉េ​ខាងត្បូង ​ដែល​សុទ្ធសឹង​តែជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​នោះ ​អាច​ធ្វើឱ្យ​ប្រែប្រួល​ដល់​ទិដ្ឋភាព​សន្តិសុខ​នៅ​អាស៊ីឦសាន​ នៅពេល​ដែល​មាន​ការព្រួយ​បារម្ភ​កាន់តែ​ច្រើន​ឡើង​ អំពី​ឥរិយា​ដ៏​គឃើ្លនកាន់​តែ​កើនឡើង​របស់​ចិន​ និង​ការពង្រីក​ឃ្លាំង​អាវុធ​បរមាណូ​របស់​កូរ៉េ​ខាងជើង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com