ជាតិ
ព្រះតេជគុណ សាន សុជា លាចាកសិក្ខាបទ
21, May 2023 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
ភិក្ខុវជិរប្បញ្ញោ សាន សុជា បានសម្រេចព្រះទ័យលាចាកសិក្ខាបទ ហើយព្រះអង្គសាងផ្នួសអស់រយៈពេល ៣១ វស្សា​។ ព្រះតេជគុណ សាន សុជា ចម្រើនពរពីដំណឹងលាចាកសិក្ខាបទនេះ តាមរយៈខ្លីបវីដេអូរយៈពេលជាង៣នាទី ដែលត្រូវបង្ហោះនៅក្នុងទំព័រហ្វេសប៊ុក របស់ព្រះតេជគុណផ្ទាល់។


តាមរយៈវីដេអូនោះ ព្រះតេជគុណ សាន សុជា នឹងលាចាកសិក្ខាបទ នៅវេលាម៉ោង ៥ ល្ងាច ម៉ោងនៅប្រទេសអូស្ត្រាលី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ ដែលត្រូវនឹងម៉ោង ២រសៀល នៅកម្ពុជា។ ព្រះតេជគុណ សាន សុជា ប្រសូតនៅឆ្នាំ១៩៧៦ នៅភូមិទួលតាអុក ឃុំកំពង់យោល ស្រុកត្រាំកក់ ខេត្តតាកែវ។ 
 
ខាងក្រោមនេះជាវីដេអូនៃការចម្រើនពរលាចាកសិក្ខាបទរបស់ ព្រះតេជគុណ សាន សុជា៖
 

© រក្សាសិទ្ធិដោយ thmeythmey.com