កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អនុប្រធានកីឡាអុកអាស៊ាន៖ ក្តីស្រឡាញ់ និងបដិសណ្ឋារកិច្ចដ៏អស្ចារ្យរបស់កម្ពុជាស្ថិតក្នុងបេះដូងយើងរហូត
22, May 2023 , 10:57 am        
រូបភាព
លោក Maung Maung Lwin ចាប់ដៃជាមួយ​លោកតា ហាក់ សៀងឡាយ អ្នកគាំទ្រកីឡាអុកចត្រង្គ ដែលបានជិះម៉ូតូពីខេត្តក្រចេះ មកទស្សនាការប្រកួតនៅ​ភ្នំពេញ
លោក Maung Maung Lwin ចាប់ដៃជាមួយ​លោកតា ហាក់ សៀងឡាយ អ្នកគាំទ្រកីឡាអុកចត្រង្គ ដែលបានជិះម៉ូតូពីខេត្តក្រចេះ មកទស្សនាការប្រកួតនៅ​ភ្នំពេញ
ដោយ: រួបរួម
លោក Maung Maung Lwin ប្រធានសហព័ន្ធអុកមីយ៉ាន់ម៉ា និងជាអនុប្រធានសហព័ន្ធអុកអាស៊ាន តាមរយៈហ្វេសប៊ុករបស់ខ្លួន បានបង្ហោះរូបថតក្រដាសប្រាក់រៀលពីសន្លឹកដែលបត់ជារូបបេះដូងជាមួយនឹងពាក្យថា «Small Country, Big Heart» (ប្រទេសតូច បេះដូងធំ)។


ជាមួយនឹងនិមិត្តរូបបេះដូងដែលទទួលបានពីកម្ពុជា ក្រោយបេសកកម្មស៊ីហ្គេមលើកទី៣២ លោក Maung Maung Lwin បានសរសេរអរគុណកម្ពុជា ហើយកត់សម្គាល់ថា កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ។ លោកបានសរសេរថា៖ «អ្នកជាជាតិដំបូងបំផុតក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម ដែលផ្តល់ការស្នាក់នៅដោយឥតគិតថ្លៃសម្រាប់ប្រទេសចូលរួមទាំងអស់»។
 
 
លោកបានបន្ថែមថា៖ «ក្តីស្រឡាញ់ និងបដិសណ្ឋារកិច្ចដ៏អស្ចារ្យរបស់អ្នកស្ថិតនៅក្នុងបេះដូងរបស់យើងជានិច្ច។ យើងនឹងចងចាំអ្នកជារៀងរហូត»។
 
បន្ថែមពីលើការជូនពរពលរដ្ឋខ្មែរ មានសុខភាពល្អ ទ្រព្យសម្បត្តិច្រើន និងជោគជ័យពេញមួយជីវិត ប្រធានសហព័ន្ធអុកមីយ៉ាន់ម៉ា និងជាអនុប្រធានសហព័ន្ធអុកអាស៊ានរូបនេះ បួងសួងឱ្យក្តីស្រឡាញ់ និងមិត្តភាពរវាងលោកជាមួយកម្ពុជា ស្ថិតនៅជានិរន្តន៍៕

© រក្សាសិទ្ធិដោយ thmeythmey.com