ជាតិ
ពីនេះ ពីនោះ
វ័យជាង៧០ឆ្នាំហើយ ទើបលោកតា សុខុន បានបំពេញបំណងទៅទស្សនារាជធានីភ្នំពេញ
22, May 2023 , 3:29 pm        
រូបភាព
លោក ឃឹម សុខុន អ្នកភិរក្ស នៃអាជ្ញាធរជាតិអប្សរា ក្នុងខេត្តសៀមរាប។
លោក ឃឹម សុខុន អ្នកភិរក្ស នៃអាជ្ញាធរជាតិអប្សរា ក្នុងខេត្តសៀមរាប។
សៀមរាប៖ មានវ័យជាង៧០ឆ្នាំហើយ លោកតា ឃឹម សុខុន ទើបបានបំពេញក្ដីស្រមៃរបស់ខ្លួន ក្នុងការទស្សនា រាជធានីភ្នំពេញ ជាពិសេសព្រះបរមរាជវាំង។ ការណ៍នេះបានធ្វើឱ្យលោករីករាយជាខ្លាំង ដែលបានសម្រេចគោលបំណងខ្លួន។ ទោះវ័យចំណាស់ តែអ្នកខេត្តសៀមរាបរូបនេះ ចង់បំពេញក្ដីស្រមៃរបស់ខ្លួនមួយទៀត ទៅទស្សនាតំបន់សមុទ្រ។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង លោក ស៊ុល រ៉វី ជាមួយ លោក ឃឹម សុខុន ដូចតទៅ៖ 

 

លោកតា ឃឹម សុខុន ជាអ្នកអភិរក្សមួយរូប នៃអាជ្ញាធរជាតិអប្សរា ក្នុងខេត្តសៀមរាប។ មានវ័យ៧៦ឆ្នាំ លោកតាសុខន ទើបបានសម្រេចបំណងធំមួយរបស់ខ្លួន គឺការទៅទស្សនា រាជធានីភ្នំពេញ។ ជាលើកដំបូង ក្នុងជីវិតរបស់ខ្លួនដែលបានស្គាល់រាជធានី និងព្រះបារមរាជវាំង អ្នកភូមិគោកស្រុករូបនេះ និយាយប្រាប់ថា ខ្លួនពិតជាសប្បាយរីករាយ ដែលបានឃើញនូវអគារនានា ក្នុងរាជធានី ។ 
 
ដោយសារចង់បំពេញក្ដីស្រមៃទៅលេងរាជធានីនេះ លោកបានឆ្លៀតសម្រាកពីការងារជាអ្នកអភិរក្ស នៃអាជ្ញាធរជាតិអប្សរា ដើម្បីបានទៅឃើញភ្នំពេញ ព្រមទាំងចំណាយលុយផ្ទាល់ខ្លួនផងដែរ ជាមួយក្រុមគ្រួសារ និងអ្នកភូមិខ្លួន។ លោកតាក៏បានសរសើរពីភាពស្រស់ស្អាត ពីទិដ្ឋភាពផ្សេងៗ ដែលខ្លួនបានប្រទះនៅឯទីក្រុងទៀតផង។ 
 
រស់នៅ និងធ្វើការជាមួយប្រាសាទបុរាណ  តែលោកតាសុខុនថា គ្មានទីណាមួយ លើភពផែនដីនេះ អស្ចារ្យដូចប្រាសាទអង្គរវត្តនោះឡើយ បើទោះជាខ្លួនសរសើរពីភាពស្រស់ស្អាត នៅឯរាជធានីក៏ដោយ។ បន្ទាប់ពីបានទស្សនារាជធានីភ្នំពេញរួចមក អ្នកស្រុកប្រាសាទបាគងរូបនេះ មានបំណងប្រាថ្នាមួយទៀត​ គឺទៅដើរកម្សាន្តនៅឯសមុទ្រម្ដង៕ 
 

Tag:
 ThmeyThmey
  ឃឹម សុខុន
  អ្នកអភិរក្ស
© រក្សាសិទ្ធិដោយ thmeythmey.com