កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាការិនីអាតនីស ហ៊ឹម លីហួយ រំភើបចិត្តដែលឈ្នះមេដាយមាសស៊ីហ្គេម នៅប្រទេសកំណើត
23, May 2023 , 2:12 pm        
រូបភាព
ដោយ:
«ខ្ញុំសប្បាយចិត្តនិយាយមិនត្រូវទេ»។ កីឡាការិនីអានីសកម្ពុជា ហ៊ឹម លីហួយ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ នៅថ្ងៃទី២២ ខែឧសភា ក្រោយឈ្នះមេដាយមាសស៊ីហ្គេម កីឡាអាតនីស វិញ្ញាសាសម្តែងមេគុន។ លីហួយ ចាត់ទុកនេះជាមេដាយដ៏អស្ចារ្យក្នុង ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅលើទឹកដីកម្ពុជា ដែលជាប្រទេសកំណើតរបស់ខ្លួន។

 
ជាមួយនឹងភាពជោគជ័យ កីឡាការិនីម្ចាស់មេដាយមាស ហ៊ឹម លីហួយ  លើកឡើងថាការប្រកួតវិញ្ញាសាសម្តែងគឺមានភាពលំបាកខ្លះៗដែរ ទាក់ទងនឹងការសហការក្រុមជាកត្តាចាំបាច់បំផុតសម្រាប់ការលេងឱ្យត្រូវពិសេសគឺការបញ្ចេញក្បាច់ស្នៀតមេគុន។
 
កញ្ញា ហ៊ឹម លីហួយ និយាយថា៖«ការសម្តែងមេគុនរបស់ក្រុមខ្ញុំគឺលេងម្តងទាំងបីនាក់ មានស្តាន់ លោតឡើងថ្នក់ភ្លៅ ចេញចូលរួមគ្នារហូតគ្រប់ ៣នាទី។ ការលរងរបស់យើងគឺពីការក្រុមហ្វីលីពីន វៀតណាម និងមីយ៉ាន់ម៉ា ព្រោះថាយើងលេងក្រុម តែគលេងម្តងម្នាក់ ដូចជាឯកត្តជន»។
 
គួបញ្ជាក់ថា វិញ្ញាសាសម្តែងជាក្រុម Non-Traditional ឈ្នះមេដាយមាស១ ដែលធ្វើបានដោយកីឡាការិនី ហ៊ឹម លីហួយ កីឡាការិនី ឡា ប៊ុនម៉ារី និងកីឡាការិនី ត្រឹង ផាលីន៕
 

Tag:
 កីឡាអាតនីស
 ហ៊ឹម លីហួយ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com