ជាតិ
រដ្ឋបាលជលផលប្រកាសបិទការនេសាទចាប់ពីខែក្រោយ
23, May 2023 , 3:09 pm        
រូបភាព
 រូបភាព៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលកម្ពុជា
រូបភាព៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលកម្ពុជា
ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសបិទរដូវនេសាទសម្រាប់ក្នុងដែនទឹកសាប ចាប់ពីខែមិថុនាតទៅ។ ក្នុងរយៈពេលនេះ អ្នកនេសាទទាំងអស់ អាចប្រើប្រាស់បានតែឧបករណ៍នេសាទគ្រួសារប៉ុណ្ណោះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលជលផល នៅថ្ងៃទី២៣ ខែឧសភា។



ចាប់ពីថ្ងៃទី១ខែមិថុនា ដល់កញ្ញា ក្រសួងកសិកម្ម នឹងបិទរដូវនេសាទ សម្រាប់ភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ។  
 
សម្រាប់ ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ ត្រូវបានណែនាំឱ្យបិទការនេសាទ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា។ ក្នុងរយៈពេលនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារតែប៉ុណ្ណោះ។ 
 
រដ្ឋបាលជលផល អំពាវនាវដល់សាធារណជន និងអ្នកនេសាទទាំងអស់ឱ្យអនុវត្តតាមសេចក្ដីជូនដំណឹងឱ្យបានត្រឹមត្រូវ ដើម្បីធានដល់ការការពារធនធានជលផល ដល់អ្នកជំនាន់ក្រោយ ស្របតាមអនុសាសន៍របស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី៕ 
 

Tag:
 កសិកម្ម
  ជលផល
  ការនេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com