ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ នៅកម្ពុជា បានទទួលការទទួលស្គាល់ជាថ្មីម្តងទៀតសម្រាប់ដំណើរការដ៏ពិសេសរបស់ខ្លួន ដោយទទួលបានពានរង្វាន់ ២០២៣ សម្រាប់ឧត្តមភាពក្នុងការច្នៃប្រឌិតក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជាពី Global Banking & Finance Review ដែលជាស្ថាប័នព័ត៌មានហិរញ្ញវត្ថុលំដាប់អន្តរជាតិដ៏ល្បីល្បាញ ដែលមានទីស្នាក់ការ នៅចក្រភពអង់គ្លេស។
សមិទ្ធិផលមួយនេះ ឆ្លុះបញ្ចាំងពីក្រុមហ៊ុន Smart ដែលតែងតែខិតខំប្រឹងប្រែងបន្តបង្កើតនូវផលិតផល និងសេវាកម្មនានា ដើម្បីផ្តល់ជូននូវបច្ចេកវិទ្យាឈានមុខគេ សេវាកម្មដ៏ល្អឥតខ្ចោះ និងសេវាកម្មអ៊ីនធើណែតចល័ត ដែលអាចទុកចិត្តបាន ជាមួយនឹងតម្លៃសមរម្យបម្រើជូនដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ ផលិតផល និងសេវាកម្មថ្មីៗចុងក្រោយបង្អស់ ទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន Smart ក្នុងការផ្តល់នូវបទពិសោធន៍ដ៏ ប្រសើរជូនដល់អតិថិជន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងការគ្របដណ្តប់បណ្តាញសេវា យ៉ាងទូលំទូលាយ។
តាំងពីដើមរៀងមក ក្រុមហ៊ុន Smart Axiata បានបន្តនាំមុខនូវក្នុងវិស័យបច្ចេកវិទ្យា និងការច្នៃប្រឌិត ដោយបានផ្លាស់ប្តូរ ជីវិតរបស់ប្រជាជនកម្ពុជាតាមរយៈការច្នៃប្រឌិតថ្មីទំនើបដូចជា កម្មវិធី SmartNas កម្មវិធីចម្រៀង Pleng App កម្មវិធី Leng Center និង SmartPay ព្រមទាំងធានារ៉ាប់រង Smart Insurance ផងដែរ។ SmartNas គឺជាកម្មវិធីទូរស័ព្ទដៃរចនាឡើងសម្រាប់អតិថិជនក្នុងការឆែកមើលទិន្នន័យ ចំនួនទឹកប្រាក់ អ៊ីនធឺណិត និងអត្ថប្រយោជន៍ផ្សេងៗ ខណៈដែលកម្មវិធី Pleng ផ្តល់នូវបទពិសោធន៍កម្សាន្តថ្មីៗពីសិល្បករក្នុងស្រុក និងអន្តរជាតិ។ Leng Center គឺជាកម្មវិធីពិសេសសម្រាប់ បទពិសោធន៍កីឡាអេឡិចត្រូនិច (eSports) ហើយ SmartPay ផ្តល់ការទូទាត់ បែបឌីជីថលតាមទូរស័ពដល់ អ្នកប្រើប្រាស់រាប់លាននាក់។ ទន្ទឹមនោះផងដែរ Smart Insurance គឺជាដំណោះស្រាយ ធានារ៉ាប់រងប្រកបដោយភាព ច្នៃប្រឌិតសម្រាប់ប្រជាជនកម្ពុជា។
សមិទ្ធិផលផ្សេងៗរបស់ក្រុមហ៊ុនរួមមាន កម្មវិធី SmartNas កម្មវិធី Pleng App កម្មវិធី Leng Center SmartPay និងធានារ៉ាប់រង Smart Insurance មានគោលបំណងផ្តល់ជូននូវបទពិសោធន៍ថ្មីពេញលេញ និងល្អបំផុតតាម ដែលអាចធ្វើទៅបាន សម្រាប់អតិថិជនរបស់ Smart Axiata ហើយក្រុមហ៊ុនកំពុងបន្តស្វែងរកមធ្យោបាយថ្មីៗ ដើម្បីផ្តល់នូវភាពច្នៃប្រឌិត និងកែលម្អបទ សម្រាប់ពិសោធន៍ប្រើប្រាស់របស់អតិថិជនខ្លួនផងដែរ។ ស្នាដៃទាំងអស់នេះ បានធ្វើឱ្យក្រុមហ៊ុន Smart Axiata ក្លាយជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនទូរគមនាគមន៍ ប្រកបដោយភាពច្នៃប្រឌិតលំដាប់ពិភពលោកផងដែរ។
ទន្ទឹមនឹងនេះផងដែរ ក្នុងឆ្នាំ២០២៣ នេះ កម្មវិធី SmartNas និង Pleng បានជាប់ចំណាត់ថ្នាក់ស្ថិត ក្នុងចំណោមកម្មវិធីពេញនិយមបំផុតទាំងដប់ក្នុងប្រទេសកម្ពុជា។
នាយកប្រតិបត្តិក្រុមហ៊ុន Smart លោក Ziad Shatara បានបង្ហាញពីក្តីសោមនស្សរីករាយក្នុងការទទួលបាន ពានរង្វាន់មួយនេះ ដោយលោកបានលើកឡើងថា «ភាពជោគជ័យរបស់ក្រុមហ៊ុន Smart គឺបានមកពីការគាំទ្រ ពីសំណាក់អតិថិជន និងសេវាកម្មប្រកបដោយគុណភាពរបស់ក្រុមហ៊ុន។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្ត និងភាពស្មោះត្រង់របស់អតិថិជនរបស់យើង ដែលបានធ្វើឱ្យសម្រេចបាននូវសមិទ្ធផលនេះ និងសមិទ្ធផលផ្សេងៗទៀត។ យើងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវបច្ចេកវិទ្យាទំនើបៗ និងសេវាកម្មដ៏ល្អឥតខ្ចោះ ដែលបំពេញតម្រូវការរបស់ពួកគេ។»
ពានរង្វាន់ពី Global Banking & Finance Review កាន់តែពង្រឹងជំហររបស់ក្រុមហ៊ុន Smart ក្នុងនាមជាក្រុមហ៊ុនបណ្តាញទូរគមនាគមន៍នាំមុខគេនៅកម្ពុជា ដែលតែងតែចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យដ៏សំខាន់មួយនេះ ខណៈដែល ពួកគេបន្តភាពរីកចម្រើនក្នុងបេសកកម្មរបស់ខ្លួន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជា។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧លាន ៥០ម៉ឺនាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% ភាគរយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
(អត្ថបទពាណិជ្ជកម្ម)