ជាតិ
សម្តេច ហ៊ុន សែន សុំការអធ្យាស្រ័យពីមន្ត្រីជាន់ខ្ពស់សង្ឃ កុំទាស់គ្នាតាមហ្វេសប៊ុក 
×![]()
ការតែងតាំងមន្ត្រីសង្ឃមួយអង្គ បណ្តាលមានការខ្វែងគំនិតគ្នារវាងមន្ត្រីសង្ឃជាន់ខ្ពស់នៅកម្ពុជា ជាពិសេសរបស់សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល និងលេខាធិការដ្ឋានគណៈសង្ឃនាយក។ នាពិធីសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅព្រែកលាបព្រឹកថ្ងៃពុធនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទូលសុំមន្ត្រីជាន់ខ្ពស់សង្ឃបញ្ឈប់ការទាស់ទែងគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក។
«ព្រះអង្គអាចនិយាយគ្នាបានទេ ក្បាលម៉ាស៊ីនសង្ឃហេតុអ្វីចាប់ផ្តើមប្រេះឆាបែបនេះ អ្នកណាទៅនិយាយជាមួយលោកកើត មានតែខ្ញុំករុណា»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ដែលទទួលបានការស្នើសុំសម្របសម្រួល។
សម្តេចបានលើកឡើងពីសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដូច្នេះសម្តេចចង់ឱ្យមានដំណោះស្រាយដោយសន្តិវិធី ក្នុងចំណោមមន្ត្រីជាន់ខ្ពស់សង្ឃ ជាពិសេសក្នុងគណៈសង្ឃ។ សម្តេចជឿថា បុគ្គលផ្ទាល់មិនជាឆ្លើយឆ្លងប៉ុន្មានឡើយ ប៉ុន្តែអាចជាអ្នកហែហម ឬជំនួយការ៕
© រក្សាសិទ្ធិដោយ thmeythmey.com