ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រោគសញ្ញា​នៃ​ការ​ឈឺបំពង់ក​ធ្ងន់ធ្ងរ​
24, May 2023 , 10:59 pm        
រូបភាព
​ការ​ឈឺបំពង់ក​អាច​ត្រូវ​បាន​បង្កឡើង​ដោយ​អាឡែ​ស៊ី ឬ​ដោយ​អ្វី​មួយ​ធ្ងន់ធ្ងរ​ដូចជា ការឆ្លង​មេរោគ​បាក់តេរី ឬ​វីរុស​ជាដើម​។​



​ដូចនេះ​ធ្វើ​ដូចម្តេច​ដើម្បី​អោយ​អ្នក​ដឹងថា នៅពេលណា​ដែល​ការឈឺ​គឺ​ធ្ងន់ធ្ងរ​នោះ​? មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​អាមេរិក​បាន​និយាយថា រោគសញ្ញា​គម្រាមកំហែង​អាច​មាន​ប្រសិនបើៈ​
  • ​ការឈឺ​កមាន​ជាប់​រយៈពេល​លើស​ពី​មួយ​សប្តាហ៍​
  • ​មាន​បញ្ហា​នៃ​ការ​លេប ឬ​ដកដង្ហើម​
  • ​មានការ​ហៀរ​ទឹកមាត់​ខ្លាំង​ចំពោះ​កុមារ​
  • ​មាន​សីតុណ្ហភាព​លើសពី​៣៨​អង្សា​សេ​
  • ​មាន​បន្ទះ​ខ្ទុះ​នៅ​នឹង​បំពង់ក​
  • ​កន្តួល​ក្រហម​កើតមានលើ​ស្បែក​
  • ​មាន​ឈាម​នៅក្នុង​ស្លេស ឬ​ទឹកមាត់​
  • ​មាន​រោគសញ្ញា​នៃ​ការខ្វះ​ជាតិ​ទឹក​រួមមាន ការ​អស់កម្លាំង​, ស្ងួត​មាត់​, មិនសូវ​នោម ឬ​មិន​មាន​ទឹកភ្នែក​
  • ​ធ្លាប់​បាន​ប៉ះ​ទៅ​នឹង​អ្នក​ដែលមាន​ជំងឺ​រលាក​បំពង់ក​៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com