ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រោគសញ្ញារលាកខួរក្បាលដែលអ្នកគួរយល់ដឹង 
×![]()
ជំងឺរលាកខួរក្បាលច្រើនបណ្តាលមកពីជំងឺឆ្លងដោយសារវីរ៉ុស ។ ជំងឺនេះអាចបង្កអោយមានរោគសញ្ញាដូចជាជំងឺផ្តាសាយដូចជា ក្តៅខ្លួន ឬឈឺក្បាលខ្លាំងព្រមទាំងគិតអ្វីមួយមិនចេញ ប្រកាច់ ឬមានបញ្ហាជាមួយនឹងប្រព័ន្ធសសៃប្រសាទ ឬការធ្វើចលនា ។ ករណីជាច្រើននៃជំងឺរលាកខួរក្បាលប្រហែលជាមិនបានសម្គាល់ដឹងទេដោយសារតែវាកើតឡើងជាលក្ខណៈផ្តាសាយស្រាល ឬមិនមានរោគសញ្ញាសោះ ។ ករណីធ្ងន់ធ្ងរ ដែលជាបញ្ហាកម្រនោះគឺអាចគំរាមគំហែងដល់ជីវិតបាន ។
ដោយសារតែរយៈពេលនៃការកើតជម្ងឺរលាកខួរក្បាលមិនអាចព្យាករណ៍ទុកបាន ការដាក់រោគវិនិច្ឆ័យ និងព្យាបាលគឺជារឿងសំខាន់ ។
មនុស្សភាគច្រើនដែលមានបញ្ហារលាកខួរក្បាលដោយសារវីរ៉ុសច្រើនតែមិនមានរោគសញ្ញា ឬមានរោគសញ្ញាដូចជំងឺផ្តាសាយ៖
•ឈឺក្បាល
•ក្តៅខ្លួន
•ឈឺសាច់ដុំ ឬសន្លាក់
•អស់កម្លាំង ឬខ្សោយ។
ករណីដែលធ្ងន់ធ្ងរត្រូវតែមានការព្យាបាលអោយបានលឿន ។ រោគសញ្ញាប្រហែលជាមានដូចជា៖
•ឈឺក្បាលខ្លាំង
•ក្តៅខ្លួន
•ផ្លាស់ប្តូរស្មារតី
•វង្វេងវង្វាន់ ឬឡេះឡាស
•ប្រែប្រួលចរិកលក្ខណៈ
•ប្រកាច់
•បាត់បង់ញាណ ឬស្លាប់មួយចំហៀងខ្លួន
•ខ្សោយសាច់ដុំ
•ឃើញរបស់អ្វីដែលគេមើលមិនឃើញ
•មើលឃើញពីរៗ
•មានក្លិនស្អុយ
•មានបញ្ហាលើការនិយាយ ឬស្លាប់
•បាត់បង់ស្មារតី ។
រោគសញ្ញារបស់ទារក និងកុមារតូចៗមានដូចជា៖
•ប្រហើយឡើងប៉ោង និងទន់
•ក្អួតចង្អោ
•រឹងខ្លួន
•យំអត់ឈប់
•យំកាន់តែខ្លាំងនៅពេលលើកឡើង
•មិនបៅ ។
ពេលត្រូវជួបជាមួយគ្រូពេទ្យ
ត្រូវតែមានការថែទាំជាបន្ទាន់ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាលធ្លាប់មានរោគសញ្ញាពាក់ ព័ន្ធនឹងករណីធ្ងន់ធ្ងររបស់ជំងឺរលាកខួរក្បាល ។ ការឈឺក្បាល ក្តៅខ្លួន និងប្រែប្រួសស្មារតីធ្ងន់ធ្ងរច្រើនតែកើតមានជារលាកខួរក្បាលលើកុមារធំៗ និងមនុស្សវ័យកណ្តាល ហើយត្រូវតែមានការថែទាំជាបន្ទាន់ ៕
© រក្សាសិទ្ធិដោយ thmeythmey.com