ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រោគសញ្ញា និងមូលហេតុ​របស់​ជំងឺ​ពងបែក​ក្នុង​មាត់​
25, May 2023 , 10:59 pm        
រូបភាព
ពងបែក​ក្នុង​មាត់ គឺជា​ស្ថានភាព​មួយ ដែល​នៅក្នុង​មាត់ ឬ តាម​បបូរមាត់​ផ្នែក​ខាងក្នុង មាន​ចេញ​ពងទឹក​សៗ និង​ធ្វើអោយ​អ្នក​មាន​ភាព​មិន​សុខ​ស្រួល ហើយ​ឈឺចាប់​។ ពួកវា អាច​មាន​ពីរ​ប្រភេទ​ជាទូទៅ​គឺ ប្រភេទ​ពងបែក ធម្មតា និង ប្រភេទ​ពងបែក​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ ។ ប្រភេទ​ធម្មតា គឺ​កើតមាន ក្នុង​រយៈពេល ប្រហែល​តែ​មួយ​សប្តាហ៍ ហើយ​ជាទូទៅ តែង​កើតមាន​ចំពោះ​មនុស្ស​រាល់គ្នា ដែលមាន អាយុ​ចន្លោះ​ពី ១០ ទៅ ២០​ឆ្នាំ ។

 
ការឈឺចាប់​នេះ អាច​នឹង​កើតមាន ពី ៣ ទៅ ៤​ដង ក្នុង​មួយ​ឆ្នាំ​។ រីឯ ពង​បែក ដែល​មាន​លក្ខណៈ​សុំ​ាំ​ញាំ ឬ ស្មុគស្មាញ ភាគច្រើន​តែង​កើតមាន ចំពោះ​អ្នក​ដែល​ធ្លាប់ កើតមាន វា​ម្តង ពីមុនមក​។
 
​រោគសញ្ញា​របស់​ជំងឺ​ពងបែក​ក្នុង​មាត់​
 
​ជាធម្មតា វា​កើត​មាន​ជាមួយនឹង​សញ្ញា នៃ​ការឡើង​ក្រហម នៅ​ជុំវិញ​ដំបៅ ដែល​មាន​លក្ខណៈ​ជា​ពងទឹក​។ ពួក​វា​ជា​ធម្មតា កើតមាន​នៅ​ក្រោម​អណ្តាត ,​នៅ​ផ្នែក​ខាងក្នុង​នៃ​ថ្ពាល់ និង នៅលើ​អញ្ចាញ​ផងដែរ​។ អ្នកនឹង អាច​ដឹង​ថា វា​នឹង​កើតមាន​បាន នៅពេល​ដែល​អ្នក​ចាប់​មាន​អារម្មណ៍​ថា​ឈឺ​ចាក់​ស្កៀបៗ ដែល​នឹង​កើតមាន ពី ២ ទៅ ៣​ថ្ងៃ មុន​នឹង​វា​លេចឡើង ។ រោគសញ្ញា​ទូទៅ របស់​វា​មាន​ដូចជា​
  • មាន​សភាព​ជា​ដំបៅ ដែល​មាន​រាង​មូល ឬ ពង​ក្រពើ នៅ​ជុំវិញ​មាន​សភាព​ក្រហម និង មាន​ចំ​ណុ​ពណ៌​សៗ ឬ លឿង​នៅ​ចំ​កណ្តាល​។​
  • មាន​គ្រុនក្តៅ​
  • ​ហើម​ក្រពេញ​កូនកណ្តុរ​
  • ​មាន​អារម្មណ៍​ថា​ស្ពឹកៗ នៅ​ក្នុង​មាត់​។​
​មូលហេតុ​ដែល​ធ្វើអោយ​អ្នក​មាន​ពងបែក​នៅក្នុង​មាត់​
  • ការ​មាន​ប្រតិកម្ម អា​លែ​ហ្សី​ទៅ​នឹង​អាហារ​ជាក់លាក់​ណាមួយ​
  • ប្រតិកម្ម​អាឡែ​ហ្សី ទៅ​នឹង​បាក់តេរី​ដែល​មាន​វត្តមាន នៅក្នុង​ក្រអូមមាត់​
  • ការ​មាន​របួស​តិចតួច នៅ​ក្នុង​មាត់ ដោយសារតែ​ការ​ប៉ះទង្គិច​នឹង​ធ្មេញ​, ការពត់​ធ្មេញ​, ការ​ដុសធ្មេញ​ខ្លាំងៗ​ពេក​,​ការ​ខាំមាត់​ដោយ​ចៃដន្យ និង ការ​បរិភោគ​អាហារ ដែល​មាន​ជាតិ​អាស៊ីត​ខ្ពស់​។​
  • ភាព​មិន​ទទួលយក នូវ​អាហារ​ជាក់លាក់​មួយចំនួន​ដូចជា ៖ ហ្វ្រូ​ម៉ាស់​,​ស៊ុត​,​សណ្តែក និង ផ្លែ​ឈើ​ដែល​មាន​ជាតិ​អាស៊ីត​ខ្ពស់​។​
  • កង្វះ​សារធាតុ​ស័ង្កសី​,​ជាតិ​ដែក​, ហ្វូ​លិក​អាស៊ីត និង វីតាមីន B-12​។​
  • ការ​ចម្លងរោគ ដោយសារ​តែ​ប្រភេទ​បាក់តេរី​ជាក់លាក់​ណាមួយ ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com