កីឡាជាតិ
ជាតិ
AFC U23 Asian Cup៖ កម្ពុជា ជួបម្ចាស់ការពារជើងឯកអារ៉ាបីសាអូឌីត លីបង់ និងម៉ុងហ្គោលី
25, May 2023 , 2:32 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ស្ថិតនៅពូល J ជាមួយម្ចាស់ការពារជើងឯកអារ៉ាបីសាអូឌីត លីបង់ និងម៉ុងហ្គោលី នៃការប្រកួតវគ្គជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC U23 Asian Cup ឆ្នាំ២០២៤ នៅប្រទេសកាតា។


ការចាប់ឆ្នោតរើសពូលនេះ ធ្វើឡើងក្នុងក្រុងគូឡាឡាំពូ ប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៥ ខែឧសភា។ ការចាប់ឆ្នោត មាន៤៣ប្រទេសចូលរួម ដោយបែងចែកជា១១ពូលពី A ដល់ K ក្នុងមួយពូលមាន៤ក្រុម លើកលែងពូល K ដែលមានត្រឹម៣ក្រុមប៉ុណ្ណោះ។

ការប្រកួតវគ្គជម្រុះតាមពូល នឹងធ្វើឡើងនៅថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមណាដែលឆ្លងផុតវគ្គជម្រុះ នឹងត្រូវបន្តទៅកាន់ការប្រកួតជុំចុងក្រោយ ដែលនឹងធ្វើឡើងនៅទីក្រុងឌូហា ប្រទេសកាតា ដើមឆ្នាំ ២០២៤។

ការប្រកួតក្នុងវគ្គជម្រុះ AFC U23 Asian Cup ត្រូវដណ្តើមគ្នាយក១៥ក្រុម ដោយមិនរាប់ម្ចាស់ផ្ទះកាតា ដើម្បីឡើងទៅជុំចុងក្រោយនាប្រទេសកាតា។ ចំណោម១៥ក្រុម  ត្រូវយកក្រុមឈរលេខ១តាមពូលទាំង១១ ចំណែក៤ក្រុមទៀត ត្រូវជ្រើសចេញពីក្រុមដែលទទួលបានចំណាត់លេខ២ល្អបំផុត។

ក្រុមកីឡាបាល់ទាត់អាយុក្រោម២៣ឆ្នាំ អារ៉ាប៊ីសាអូឌីត ជាម្ចាស់ជើងឯក AFC U-23 Asian Cup ឆ្នាំ២០២២ តាមរយៈការយកឈ្នះម្ចាស់ផ្ទះអ៊ូសបេគីស្ថាន ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ៕

ខាងក្រោមនេះជាឈ្មោះក្រុមទាំង៤៣ នៅតាមពូលនីមួយៗ៖





Tag:
 AFC U23 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com