ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក តុ វ៉ាន់ចាន់ បានរួចទោសទាំង១៩ឆ្នាំ ក្រោយចុះចូលបក្សកាន់អំណាច
25, May 2023 , 5:53 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក ម៉ែន សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោកស្រី មូ សុខហួរ លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ និង លោក ឡុង រី ជួបគ្នានៅសហរដ្ឋអាម៉េរិក កាលពីខែមករា ឆ្នាំ២០១៩។ រូបពីធ្វីតធឺរបស់លោក សម រង្ស៊ី

លោក តុ វ៉ាន់ចាន់ អតីតតំណាងរាស្រ្តនិងជាមន្រ្តីជាន់ខ្ពស់ម្នាក់របស់អតីតគណបក្សសង្គ្រោះជាតិ ទទួលបានការប្រោសព្រះរាជទានលើកលែងទោសទាំងអស់ ពីព្រះមហាក្សត្រ តាមរយៈព្រះរាជក្រឹត្យ ដែលចេញនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីមានការក្រាបបង្គំទូលថ្វាយពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។  

លោក តុ វ៉ាន់ចាន់ ត្រូវបានកាត់ទោសដល់ទៅ៣បទល្មើសឯណោះ រួមមាន បទល្មើសទី១ ត្រូវជាប់ពន្ធនាគារ១ឆ្នាំ បទល្មើសទី២ ត្រូវជាប់ពន្ធនាគារ៨ឆ្នាំ និងបទល្មើសទី៣ ត្រូវជាប់ពន្ធនាគារ១០ឆ្នាំ។ លោក មានវាសនាបានរួចទោសទាំងអស់នេះ ដោយសារលោក បានសរសេរលិខិតទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅដើមខែឧសភា ឆ្នាំ២០២៣នេះ៕

Tag:
 តុ វ៉ាន់ចាន់
© រក្សាសិទ្ធិដោយ thmeythmey.com