ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មូលហេតុ​នៃ​ជំងឺ​សរសៃឈាម​បេះដូង
27, May 2023 , 6:59 am        
រូបភាព
ជំងឺ​សរសៃឈាម​បេះដូង​កើត​មាន​ឡើង​ជាមួយនឹង​បញ្ហា​ផ្សេង​ៗ​នៃ​សរសៃ​រោហិណី​បេះដូង ដែល​រារាំង​មិន​ឲ្យ​បេះដូង​ទទួល​បាន​នូវ​ឈាម​ដែល​សំបូរ​ទៅ​ដោយ​អុកស៊ីហ្សែន​និង​សារជាតិ​ចិញ្ចឹម​រាង​កាយ​នានា​។ មូលហេតុ​មួយ​ធំ​ជាងគេ​ គឺ​ការ​ក្រិន​សរសៃឈាម (atherosclerosis )​។

 
ការ​ផ្គត់ផ្គង់​ឈាម​មិន​គ្រប់គ្រាន់​នេះ​គេ​ហៅ​ថា ischemia ដោយហេតុ​នោះ​ហើយ​ទើប​បានជា​ជួនកាល​គេ​ហៅ​ជំងឺ​បេះដូង​ថា​ជា ischemic heart disease ដែរ​។
 
មូលហេតុ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​មាន​ជាប់​ទាក់ទង​ទៅ​នឹង​កត្តា​ហានិភ័យ​ជា​ច្រើន​។ កត្តារួម​មួយ​ចំនួន​មាន​ដូច​ខាងក្រោម​នេះ​៖
  • ដំណែល​សួរ​ពូជ Heredity៖ ជំងឺ​សរសៃឈាម​បេះដូង​មាន​ត​ៗ​គ្នា​ក្នុង​គ្រួសារ​។
  • ជាតិ​កូ​លេ​ស្តេ​រ៉ុល​ខ្ពស់ High cholesterol៖ ពោល​គឺ​កម្រិត​កូ​លេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ច្រើន​លើស​ពី​កម្រិត​ដែល​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​។ កម្រិត​ខ្ពស់​នៃ​កូ​លេ​ស្តេ​រ៉ុល​នេះ​មានការ​ទាក់ទង​ទៅ​នឹង​ការ​កើនឡើង​នៃ​ដង់ស៊ីតេ​ទាប​របស់​លី​ប៉ូ​ប្រូតេអ៊ីន (low-density lipoprotein LDL) ដែល​ជា​កូ​លេ​ស្តេ​រ៉ុល​មិនល្អ ហើយ​និង​ការ​ថយ​ចុះ​នៃ​ដង់ស៊ីតេ​ខ្ពស់​របស់​លី​ប៉ូ​ប្រូតេអ៊ីន (high-density lipoprotein HDL) ដែល​ជា​កូ​លេ​ស្តេ​រ៉ុល​ល្អ​។
  • ការ​ប្រើ​ថ្នាំជក់ Tobacco abuse៖ ដែល​រួម​មាន​ទាំង​ការ​ជក់បារី​គ្រប់​បែប​យ៉ាង (​បារី ស៊ី​ហ្គា​រ ខ្សៀ​) និង​ការ​ចុក​ថ្នាំ​ផង​ដែរ​។
  • ការ​ធាត់​ខ្លាំង​ពេក (Obesity)​។
  • សម្ពាធ​ឈាម​ខ្ពស់ High blood pressure (hypertension)​។
  • ជំងឺ​ទឹកនោមផ្អែម Diabetes​។
  • កង្វះ​ការ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ Lack of regular exercise​។
  • របប​ហូប​ចុក​សំបូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់ High-fat diet​។
  • ការ​តានតឹង​ក្នុង​ផ្លូវ​អារម្មណ៍ Emotional stress​។
  • បុគ្គលិកលក្ខណៈ​មនុស្ស​ប្រភេទ​អា Type A personality (​មិន​ចេះ​អត់ធ្មត់ impatient, ឆេវឆាវ aggressive, ប្រកួតប្រជែង competitive)​៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com