កីឡាអន្តរជាតិ
អន្តរជាតិ
Salah តូចចិត្ត ខណៈក្រុម Liverpool បាត់បង់ឱកាសប្រជែង Champions league
26, May 2023 , 2:08 pm        
រូបភាព
Mohamed Salah ខ្សែប្រយុទ្ធក្រុម Liverpool និយាយថារូបគេពិតជាតូចចិត្តខ្លាំង ដែលក្រុមខ្លួនបរាជ័យក្នុងការដណ្តើមកៅអីពានរង្វាន់ ​Champions League សម្រាប់រដូវកាលក្រោយ ហើយក្លិបបានធ្វើឱ្យអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង។



Manchester United យកឈ្នះលើក្រុម Chelsea លទ្ធផល​ ៤-១ នាថ្ងៃទី២៥ ខែឧសភា បានបញ្ចប់ក្តីសង្ឃឹម Liverpool ក្នុងការស្វែងរកកៅអីលេងនៅក្នុងពានរង្វាន់ Champions League នៅរដូវកាលក្រោយ។ ក្រុមដឹកនាំដោយលោក Jurgen Klopp បានស្ថិតនៅចំណាត់ថ្នាក់ទី៥ ដោយមានត្រឹមតែ ៦៦ពិន្ទុ ខណៈនៅសល់ ១ប្រកួតក្នុងដៃ។
 
កាលពីរដូវកាលមុន Liverpool បានបញ្ចប់ចំណាត់ថ្នាក់លេខ​ ២ ពីក្រោយក្រុមម្ចាស់ជើងឯក Manchester City ប៉ុន្តែរដូវកាលនេះក្រុមហង្សក្រហមបានបរាជ័យក្នុងការប្រកួតប្រជែង ដោយសារតែមានបញ្ហាកីឡាកររបួសច្រើន និងធ្លាក់ទម្រង់លេង។
 
«ខ្ញុំពិតជាតូចចិត្តខ្លាំងមែនទែន វាពិតជាគ្មានលេសឡើយសម្រាប់រឿងនេះ យើងអាចធ្វើអ្វីគ្រប់យ៉ាងដែលយើងត្រូវការសម្រាប់ទៅកាន់ការប្រកួត Champions League រដូវកាលក្រោយ​ ប៉ុន្តែយើងបរាជ័យ។ យើងជា Liverpool ហើយឈានចូលទៅប្រកួតប្រជែងគឺត្រូវការកម្រិតដ៏សមរម្យមួយ ខ្ញុំពិតជាសុំទោស ប៉ុន្តែវាពិតជាលឿនពេកសម្រាប់ការបង្ហោះនូវរឿងនេះ ប៉ុន្តែយើងបានធ្វើឱ្យអ្នកគ្រប់គ្នា ក៏ដូចជាពួកយើងទាំងអស់គ្នាខកចិត្ត។»។ Salah បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter នាថ្ងៃទី២៦ ខែឧសភា។
 
ការប្រកួតមួយដែលនៅសល់ Liverpool នឹងត្រូវលេងតទល់ Southampton ដែលត្រូវបញ្ចប់រដូវកាល ២០២២-២៣ នៅថ្ងៃទី២៧ ខែឧសភា នៃក្របខណ្ឌ Premier League៕
 

Tag:
 Mohamed Salah
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com