ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោកស្រី ពោធិតី សាវត្ថី គឺជាបេក្ខជននាយករដ្ឋមន្ត្រី នៃបក្សធម្មាធិបតេយ្យ
26, May 2023 , 8:59 pm        
រូបភាព
លោកស្រី ពោធិតី សាវត្ថី ប្រធានបក្សធម្មាធិបតេយ្យ។ រូបពី ហ្វេសប៊ុករបស់គណបក្ស ធម្មាធិបតេយ្យ
លោកស្រី ពោធិតី សាវត្ថី ប្រធានបក្សធម្មាធិបតេយ្យ។ រូបពី ហ្វេសប៊ុករបស់គណបក្ស ធម្មាធិបតេយ្យ
ភ្នំពេញ៖ សមាជិកគណបក្សធម្មាធិបតេយ្យ សម្រេចជ្រើសលោកស្រី ពោធិតី សាវត្ថី ដែលជាប្រធានបក្ស ជាបេក្ខជននាយករដ្ឋមន្ត្រី។ នេះបើតាមលោក ហេង រស្មី ប្រធានរដ្ឋបាលបក្សធម្មាធិបតេយ្យ។


 
ដោយសារឃើញភាពជាអ្នកដឹកនាំរបស់លោកស្រី ពោធិតី សាវត្ថី ដើរតាមបាវចនារបស់បក្ស «មេត្តា​ ករុណា​ មុទិតា​ ឧបេក្ខា» សមាជិកគណបក្សធម្មាធិតេយ្យបោះឆ្នោតឱ្យលោកស្រី សាវត្ថី ជាបេក្ខជននាយករដ្ឋមន្ត្រី។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ (Thmey Thmey) លោក ហេង រស្មី អះអាងប្រាប់សារព័ត៌មានថ្មីបែបនេះ៖ «លោកស្រី សាវត្ថី មានសមត្ថភាព មានគុណធម៌ ពិសេសដើរតាម បាវចនារបស់បក្ស ទើបខ្ញុំពេញចិត្តគាត់»។ 
 
លោកស្រី សាវត្ថី ប្រឡូកនយោបាយចាប់តាំងពីឆ្នាំ១៩៩៨ ក្នុងបក្សធម្មាធិបតេយ្យស្ត្រី និងជាតិ។ លុះដល់ឆ្នាំ២០១៨ បក្សនោះក៏ ប្ដូរទៅជា បក្សធម្មាធិបតេយ្យវិញ។ កន្លងមកបក្សនេះ ក៏បានចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com