អន្តរជាតិ
កិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្ម APEC មិន​មាន​សេចក្តី​ថ្លែងការណ៍​រួម ខណៈរុស្ស៊ី​និងចិនបដិសេធ
27, May 2023 , 10:29 am        
រូបភាព
តំណាងចរចាពាណិជ្ជកម្មអាម៉េរិក Katherine Tai ។ រូបថត AFP
តំណាងចរចាពាណិជ្ជកម្មអាម៉េរិក Katherine Tai ។ រូបថត AFP
រដ្ឋមន្ត្រីពាណិជ្ជកម្មនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)​ បានព្រមព្រៀងគ្នា​ជំរុញ​ពាណិជ្ជកម្មដែលរួមបញ្ចូល និងនិរន្តរភាពបន្ថែមទៀត។ ប៉ុន្តែ APEC បរាជ័យក្នុងការ​តាក់​តែង​សេចក្តី​ថ្លែងការណ៍រួម ដោយសារតែការជំទាស់របស់រុស្ស៊ី និងចិនជុំវិញការលើកឡើង​អំពីការឈ្លានពាន​នៅ​អ៊ុយក្រែន។

 
ក្រោយបិទកិច្ចចរចារយៈពេលពីរថ្ងៃនៅទីក្រុងទីក្រុង Detroit ដែលអាម៉េរិកជាម្ចាស់ផ្ទះ តំណាង​ពាណិជ្ជកម្មអាម៉េរិកលោកស្រី Katherine Tai បានចេញសេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំដែល​សង្ខេប​ការ​ពិភាក្សា​ដោយសង្កត់ធ្ងន់លើបរិយាប័ន្ន ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុ និងនិរន្តរភាព។ កិច្ចប្រជុំនេះគ្មានសេចក្ដីថ្លែងការណ៍រួមឡើយ។
 
«យើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់បរិយាកាសពាណិជ្ជកម្ម និងការ វិនិយោគ​ដោយសេរី បើកចំហ យុត្តិធម៌ គ្មានការរើសអើង តម្លាភាព រួមបញ្ចូល និងអាចព្យាករបាន»។ សេចក្ដីថ្លែងការណ៍ខាងលើកឡើងបែបនេះ។
 
បណ្ដារដ្ឋមន្រ្តីពាណិជ្ជកម្ម APEC បានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគីដែលមានមូលដ្ឋានលើច្បាប់ជាមួយអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។ APEC ក៏បន្ត ធ្វើការដើម្បីធានាឱ្យបានកម្រិតល្អមួយដើម្បីជំរុញបរិយាកាសពាណិជ្ជកម្ម និងការវិនិយោគដែល​អំណោយផល ហើយបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តក្នុងការរក្សាទីផ្សារបើកចំហ និង ដើម្បី​ដោះស្រាយ​ការរំខាននៃខ្សែច្រវាក់ផ្គត់ផ្គង់។
 
ក្រោមការជំទាស់របស់ចិន និងរុស្ស៊ី កិច្ចប្រជុំក៏មិនអាចចេញសេចក្ដីការណ៍រួមបាន។ ប្រទេស​ទាំង​ពីរ​បានកត់សម្គាល់ពីទស្សនៈខុសគ្នាក្នុងចំណោមសមាជិកលើបញ្ហាអ៊ុយក្រែន ហើយថា APEC មិនមែន​ជាវេទិកា​ដើម្បី​ដោះស្រាយបញ្ហាសន្តិសុខទេ។
 
លោកស្រី Tai បានប្រាប់សន្និសីទសារព័ត៌មានថា លោកស្រីសង្ឃឹមមេដឹកនាំ APEC នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូលខែវិច្ឆិកានៅ San Francisco នឹងអាចបង្កើតសេចក្តីថ្លែងការណ៍រួមមួយ។ លោកស្រីក៏មា​ន​ទំនុក​ចិត្តថា កេរ្តិ៍ឈ្មោះរបស់ APEC ក្នុងនាមជាស្ថាប័នបំផុសគំនិត និងជាកត្តាជំរុញកិច្ចសហប្រតិបត្តិការ ក៏​អាចផ្តល់អត្ថប្រយោជន៍ដល់ការងាររបស់ពួកគេក្នុងការជំរុញការប្រណាំងឡើងដល់កំពូលសម្រាប់អ្នកធ្វើការនៅទូទាំងតំបន់៕
 

Tag:
 APEC
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com