ជាតិ
សេដ្ឋកិច្ច
៤ខែ កម្ពុជាសម្រេចការនាំចេញបាន ជាង៧ពាន់លានដុល្លារ
27, May 2023 , 11:27 am        
រូបភាព
ភ្នំពេញ៖ រយៈពេល៤ខែ ឆ្នាំ២០២៣ កម្ពុជា បានសម្រេចការនាំចេញ បានចំនួន ៧៣៣៤ លានដុល្លារ ក្នុងនោះក្នុងខែមេសា សម្រេចការនាំចេញ បានចំនួន ១៨៤២ លានដុល្លារ។ នេះ បើតាមការលើកឡើងរបស់ សម្ដេច ហ៊ុន សែន ដែលសម្ដេច ទទួលបានតួលេខពីលោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។



នាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា តូលេខនៃការសម្រេចការនាំចេញនេះ មានចំនួនកើនឡើង តែសម្ដេច ក៏បន្តជំរុញឱ្យគ្រប់វិស័យត្រូវតែបង្កើនលទ្ធិភាពនៃការចេញបន្ថែមទៀត។ 
 
សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ៖ ទឹកប្រាក់នាំចេញ ក្នុងប្រទេសរបស់យើង ទាំងវិស័យកាត់ដេរ ទាំងវិស័យកសិកម្ម វិស័យដទៃទៀត គឺមានចំនួនកើនឡើង ដែលចំនួននេះ យើងត្រូវតែពង្រីកទំហំ ឱ្យកើនឡើងតាមរយៈនៃការខិតខំលើគ្រប់ផ្នែក។  វិស័យកសិកម្ម ដែលយើងចង់បាន ឧស្សហកម្មកែច្នៃទៅលើផលិតផលដែលមានស្រាប់ក្នុងប្រទេស យើងនឹងទទួលផលកាន់តែច្រើន ទៅលើតម្លៃបន្ថែមលើផលិតផលរបស់កសិករ» ៕

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នៅថ្ងៃទី ២៧ ខែ ឧសភានេះ ។

© រក្សាសិទ្ធិដោយ thmeythmey.com