កីឡាជាតិ
ជាតិ
ទីតាំង ៦កន្លែងសម្រាប់ រៀបចំវិញ្ញាសាកីឡាប្រកួត ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២
27, May 2023 , 4:59 pm        
រូបភាព
ពហុកីឡដ្ឋានជាតិមរតកតេជោ
ពហុកីឡដ្ឋានជាតិមរតកតេជោ
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។ ទីតាំងសំខាន់ៗ ៦កន្លែង ត្រូវបានរៀបចំ ទៅតាមវិញ្ញាសាកីឡា ដែលត្រូវដាក់ប្រកួតក្នុងព្រឹត្តិការណ៍នេះ។ ទីតាំងទាំងនោះមាន៖ ពហុកីឡដ្ឋានជាតិមរតកតេជោ, ពហុកីឡដ្ឋានជាតិអូឡាំពិក, Nagaworld 2, Olympia Mall, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង សាល នៃទីស្នាក់ការគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NPCC Hall)។



វិញ្ញាសាកីឡា ដែលត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ មាន៖ កីឡាអត្ដពលកម្ម Athletics, ហែលទឹក(Para Swimming), វាយកូនឃ្លីលើតុ (Para Table Tennis), វាយសី (Para Badminton), បាល់បោះលើរទេះ (Wheel Chair Basketball), បាល់ទះអង្គុយ (Sitting Volleyball) និង បាល់ទាត់ចលករខួរក្បាល (CP Football)។
  
ទីលានបាល់ទះ

វិញ្ញាសាកីឡា ដែលត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក មាន៖ ប៊ូស្យា (Boccia), បាល់ទាត់ពិការភាពភ្នែក (Blind Football), បាល់បោះពិការភាពភ្នែក (Goalball) និង យូដូ (Para Judo)។
 
ចំណែកនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អាគាសហព័ន្ធការ៉ាតេកម្ពុជា ទីតាំងនោះ នឹងត្រូវរៀបចំប្រកួតលើវិញ្ញាសាអុក (Chess)។ រីឯ វិញ្ញាសាលើកទម្ងន់ ទីតាំងប្រកួត គឺនៅសាល នៃទីស្នាក់ការគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NPCC Hall)។
 
ចំពោះវិញ្ញាសាកីឡាអេឡិចត្រូនិក ដែលជាកីឡាសម្ដែង (Demonstration Sport) វិញ្ញាសានេះ ត្រូវរៀបចំនៅ Nagaworld 2 និង Olympia Mall៕ 
 

អត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា
 
 

Tag:
 អាស៊ានប៉ារ៉ាហ្គេម
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com