ជាតិ
សិល្បករអាល្លឺម៉ង់ បន្សល់ទុកគំនូរ​យីហោ​ដោយ​ដៃ ជាច្រើននៅកម្ពុជា
28, May 2023 , 8:59 am        
រូបភាព
ហាង​តាង​ពិព័រណ៍ និង​លក់​ស្នាដៃ​រូបគំនូរ និង​រូប​ថត អារ៉ូម៉ា នៅ​រាជធានី​ភ្នំ​ពេញ ត្រូវបាន​រៀបចំពិព័រណ៍​រូបថតរបស់​លោក STEVENS Arjay ។ បំណង​របស់​សិល្បករ​រូបនេះ ​គឺ​ដាក់តម្លៃ​ទៅ​លើ​បេតិកភណ្ឌជាតិ​មួយ ដែលមនុស្ស​មិន​សូវ​ចាប់​អារម្មណ៍។  វិចិត្រករ​ ​គូររូប​ផ្ទាល់ ដោយ​គ្មាន​២ដូចគ្នា​ទេ គឺស្នាដៃ​គាត់ផ្សេងពី​គ្នា​ទាំង​អស់។ នេះជាមូលហេតុ​ដែល​អ្នកខ្លះ​យក​យីហោ​បែប​នោះមក​ប្រមូល​ទុក។ យ៉ាង​ណា​ក៏ដោយ នៅ​សល់​យីហោគូរដោយដៃខ្លះៗ​តាម​ស្រុក ដែល​គេ​នៅ​តែ​ប្រើ។




សិល្បករ​ថតរូប Arjay អះអាងដូច្នេះ៖ « មាន​តែ​រូប​ខ្ញុំ​ម្នាក់​គត់ ដែល​បាន​ថត​យីហោ​បុរាណ​ទាំង​អស់​នោះ​ទុក។ ខ្ញុំ​បាន​ថត​ច្រើន​មែនទែន អំពី​ប្រធានបទ​ផ្សេងៗ។ តែ​ប្រធានបទ​នេះ​ជាប់​នឹង​ជីវិត​ខ្ញុំ តាំង​ពីយូរ​មក​ហើយ។ វា​បង្ហាញ​អំពី​ប្រវត្តិ​ប្រទេស​កម្ពុជា ដែល​សម័យនោះ​ទើប​តែ​ងើប​ឡើង​វិញ​ ពី​ជំនាន់​ខ្មែរ​ក្រហម។ រូបគំនូរ​ទាំង​អស់នោះ​ តំណាង​ឱ្យ​ប្រជាជន​ដែលចង់​តែចាកចេញសាជា​ថ្មី។ វា​បង្ហាញ​នូវ​ជីវិភាព។»
 
នាយិកា​​ពិ​ព័រណ៍​នេះ លោកស្រី ប៉ុក ម៉ារីណា បញ្ជាក់​ថា​ ពិព័រណ៍​នេះប្រហែល ​ជា​ការតាងស្នាដៃនៅ​ប្រទេស​ខ្មែរ​ចុង​ក្រោយ​សម្រាប់​លោក។ ជា​ការ​ពិត​មែន លោក​ទើប​តែ​ត្រលប់​ទៅ​ប្រទេស​អាល្លឺម៉ង់​វិញ បន្ទាប់​ពី​បាន​រស់​នៅ​កម្ពុជា​ប្រមាណ ២៥ឆ្នាំ។
 
មុន​ដំបូងរូប​ត្រូវ​បាន​ផ្ដិត​រូប​តែ​១​សន្លឹកគត់​ សម្រាប់​រូបថត​នីមួយៗ ដែល​ត្រូវ​បាន​ជ្រើស​តាំង។ ក៏ប៉ុន្តែដោយ​សារ​មាន​សំណូមពរ​ច្រើន អ្នក​ថត​រូប​ Arjay កំពុង​តែ​រិះគិតអំពី​​ផ្តិត​រូប​បន្ថែម​ ដោយ​មានចំនួន​កំណត់។ ពិព័រណ៍​នេះឈប់​ទៅ​ហើយ ប៉ុន្តែ​លោកស្រី ម៉ារិណា សន្យាថា ​​រូបថត​ ដែល​ត្រូវ​បាន​តាង​នៅ អារ៉ូម៉ា ត្រូវ​យក​ទៅ​ហាងរចនា​ផ្នែក​ខាង​ក្នុង​ផ្សេងៗ ដែល​ស្ថិត​នៅ​ជិតៗនោះ ព្រោះ​ជាតំបន់​សិល្បៈ​នៅ​ទីក្រុង​ភ្នំ​ពេញដូចជា សារមន្ទីរជាតិ សាលា​វិចិត្រ​សិល្បៈ ហាង​លក់​រូបគំនូរ រូប​ចម្លាក់ និង​សម្ភារៈ​គូរ​រូបគំនូរ។ 
 
អារ៉ូម៉ា មាន​ទី​តាំង​ស្ថិត​នៅ​ផ្លូវ​ព្រះ​អង្គអេង (ផ្លូវ១៣) សង្កាត់​ចតុម្មុខ ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ។ អារ៉ូម៉ា បើក​រៀងរាល់​ថ្ងៃ​ លើក​លែង​តែ​ថ្ងៃ​ច័ន្ទ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com