ជាតិ
សង្គមជាតិ
ព្រះមហាក្សត្រ នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋឥណ្ឌា រយៈពេល៣ថ្ងៃ
27, May 2023 , 5:59 pm        
រូបភាព
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី រូបភាពពីហ្វេសប៊ុក Royal du Cambodge
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី រូបភាពពីហ្វេសប៊ុក Royal du Cambodge
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងចេញទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ​ នៅសាធារណរដ្ឋឥណ្ឌា នៅថ្ងៃច័ន្ទនេះ។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។



សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងទស្សនកិច្ចផ្លូវរដ្ឋឥណ្ឌា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភានេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។
 
តាមក្រសួងការបរទេស ព្រះអង្គ នឹងយាងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ Mahatma Gandhi នៅមណ្ឌបផងដែរ។ ការយាងទស្សនកិច្ចនេះ លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា នឹងរៀបចំព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ថ្វាយព្រះករុណាផងដែរ៕
 

Tag:
 ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com