កីឡាអន្តរជាតិ
អន្តរជាតិ
PSG លើកពាន Ligue 1 លើកទី១១ ស្របពេល Messi រកបានគ្រាប់ទី៤៩៦នៅលីគកំពូលអឺរ៉ុប
28, May 2023 , 11:59 am        
រូបភាព
Lionel Messi បានស៊តុបាល់បញ្ចូលទី១គ្រាប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយ Strasbourg ដែលជាលទ្ធផលគ្រប់គ្រាន់សម្រាប់ Paris St-Germain ក្នុងការលើកពាន Ligue 1 ជាលើកទី១១​របស់ខ្លួន។ នេះ​ក៏ជាកំណត់ត្រាពិសេសផងដែរ សម្រាប់ខ្សែ ប្រយុទ្ធអាហ្សង់ទីន ដោយរកបានគ្រាប់បាល់បញ្ចូលទីទី៤៩៦ ពោលគឺឈរពីលើ Cristiano Ronaldo (៤៩៥) សម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេនៅ​លីគ​៥កំពូលនៅអឺរ៉ុប។

 
PSG លើកពាន​ជាមួយនឹងការសម្រេចបាន​៨៥ពិន្ទុ ដោយនៅសល់មួយប្រកួតក្នុងដៃ ខណៈ Lens ដែលជាគូប្រជែង មាន​៨១ពិន្ទុ។ Marseille ក៏បានកក់កៅអីរួចហើយដែរសម្រាប់ Champions League។
 
Toulouse ដែលឈ្នះពាន Coupe de France ទទួលបានកៅអី Europa, Troyes, Ajaccio និង Angers ធ្លាក់ទៅលេង Ligue 2 រីឯក្រុមផ្សេងទៀត ត្រូវរង់ចាំរហូតដល់ការប្រកួត​មួយលើកចុងក្រោយដើម្បីដឹងច្បាស់ពីទីតាំង​របស់ខ្លួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com