កីឡាជាតិ
ជាតិ
ណាហ្គាវើលដ៍ កក់កៅអីវគ្គផ្ដាច់ព្រ័ត្រ ខណៈភ្នំពេញក្រោន ត្រូវស្វាគមន៍ គិរីវង់សុខសែនជ័យ នៅជើងទី២
28, May 2023 , 2:29 pm        
រូបភាព
កីឡាករ គួច សុគម្ភៈ ដណ្ដើមបាល់បញ្ជូន ឲ្យមិត្តរួមក្រុម រូបពី Cambodian Premier League
កីឡាករ គួច សុគម្ភៈ ដណ្ដើមបាល់បញ្ជូន ឲ្យមិត្តរួមក្រុម រូបពី Cambodian Premier League
ក្លិបបាល់ទាត់ណាហ្គាវើលដ៍ បានទម្លាក់វិសាខា នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ខាមប៊ូឌាលីគខាប់ ដោយលទ្ធផលជើងទី១ នៅកីឡដ្ឋានខេត្តកំពង់ស្ពី ១-០ និងជើងទី២ លទ្ធផល ១-១។​ នេះ គឺជារដូវកាលទី២ នៃការប្រកួតពានរង្វាន់ Cambodian League Cup។ ដោយឡែក ចំពោះគូប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ណាហ្គាវើលដ៍ ត្រូវរងចាំមើលការប្រកួតជើងទី២ រវាងភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ នាយប់ម៉ោង៦:៣០ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Smart RSN។



នាយប់ថ្ងៃទី២៧ ខែឧសភា ណាហ្គាវើលដ៍ បានប្រកួតស្មើ លទ្ធផល ១-១ ជាមួយម្ចាស់ផ្ទះវិសាខា នៃជំនួបជើងទី២។ ដូចអ្វី ដែលលោក ឃឹម បុរី គ្រូបង្វឹកណាហ្គាវើលដ៍ បានរំពឹងទុកថា ១គ្រាប់នាំមុខ នៅជើងទី១ កាលពីថ្ងៃទី២២ ខែមេសា ធ្វើឲ្យណាហ្គាវើលដ៍ មានភាពកក់ក្ដៅសម្រាប់ទៅវគ្គផ្ដាច់ព្រ័ត្រ។
  

ការប្រកួតភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ នៅជើងទី១ រូបពី Cambodian Premier League
 
ដោយឡែក វិសាខា នៅមានឱកាសដណ្ដើមលេខ៣ ដោយរងចាំការប្រកួតរវាងភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ ដូចគ្នាទៅណាហ្គាវើលដ៍ ដែលកំពុងរងចាំគូប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ផងដែរ។
 
រីឯភ្នំពេញក្រោន ដូចជាមិនប្រៀបជាង ដោយមិនមានសម្ពាធ ព្រោះជាការប្រកួតនៅក្នុងកីឡដ្ឋានរបស់ខ្លួន។ ម្យ៉ាងវិញទៀតនោះ ជំនួបជើងទី១ ភ្នំពេញក្រោន បានយកឈ្នះ គិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ។
 
តើភ្នំពេញក្រោន ឬ គិរីវង់សុខសែនជ័យ ត្រូវទៅវគ្គផ្ដាច់ព្រ័ត្រ?
 

Tag:
 បាល់ទាត់
  Cambodian League Cup
© រក្សាសិទ្ធិដោយ thmeythmey.com