កីឡាជាតិ
ជាតិ
AFF U23៖ កម្ពុជាស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះថៃ ព្រុយណេ និងមីយ៉ាន់ម៉ា 
×![]()
ក្រុមកីឡាបាល់ទាត់អាយុក្រោម២៣ឆ្នាំកម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះថៃ ព្រុយណេ និងមីយ៉ាន់ម៉ា ក្នុងការប្រកួតដណ្តើមពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ (AFF U23 Championship 2023) នៅប្រទេសថៃ។ នេះបើតាមលទ្ធផលនៃការចាប់ឆ្នោតនាព្រឹកថ្ងៃទី២៩ខែឧសភា។
ពូល B មានទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ខណៈពូល C មាន វៀតណាម ហ្វីលីពីន និងឡាវ។ ក្រុមលេខ១នៃពូលនីមួយៗ និងលេខ២ឆ្នើម១ក្រុម នឹងឈានបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការប្រកួតនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ទី២៦ ខែសីហា នៅខេត្តឈុនបុរី ប្រទេសថៃ។
នាព្រឹត្តិការណ៍៣លើកន្លងមក ថៃឈ្នះជើងឯកឆ្នាំ២០០៥, វៀតណាមឈ្នះជើងឆ្នាំ២០២២ និងឥណ្ឌូណេស៊ី ឈ្នះជើងឯកឆ្នាំ២០១៩ ខណៈកម្ពុជា ធ្លាប់បានលេខ៤នៅលើទឹកដីខ្លួនឯងនាឆ្នាំ២០១៩ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com