កីឡាអន្តរជាតិ
អន្តរជាតិ
La Liga ៖ Real Sociedad រកបានកៅអី UCL ខណៈ Espanyol ត្រូវបានកាត់ចោល
29, May 2023 , 12:09 pm        
រូបភាព
ក្លិប Real Sociedad រងបរាជ័យក្នុងជំនួបទល់ Atletico Madrid ក្នុងក្របខណ្ឌ La Liga នារាត្រីថ្ងៃទី២៨ ខែឧសភា ប៉ុន្តែពួកគេនៅតែរក្សាបានតំណែងលេខ ៤ក្នុងលីគ និងកក់កៅអីទៅលេងនៅ UEFA Champions League រដូវកាលក្រោយ បន្ទាប់ពី Villarreal ខកឱកាសព្រោះចាញ់ Rayo Vallecano ២-១។



បើទោះនៅសល់ ១ប្រកួតបង្គ្រប់ចុងក្រោយ Real Sociedad ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ៤ រកបានចំនួន ៦៨ពិន្ទុ និងនាំមុខលើ Villarreal ចំនួន ៥ពិន្ទុ ដែលឈរលេខ ៥។
Real Sociedad នឹងចូលរួមជាមួយក្រុម Atletico Madrid, Real Madrid, និងម្ចាស់ជើងឯក La Liga ក្រុម Barcelona ក្នុងពានរង្វាន់កំពូលតំបន់អឺរ៉ុប UEFA Champions League រដូវកាលបន្ទាប់។
 
Atletico Madrid រកបានជ័យជម្នះដោយលទ្ធផល ២-១ ។ កីឡាករ Antoine Griezmann ស៊ុតគ្រាប់បាល់ដំបូងនៅនាទី ៣៧ និងកីឡាករ Nahuel Molina រកបានគ្រាប់បាល់ទីពីរនៅនាទី៧៣ មុនពេលកីឡាករ Alexander Sorloth របស់ Sociedad ស៊ុតបាន ១គ្រាប់មកវិញនៅនាទី៨៨ ។ ប៉ុន្តែពួកគេមិនអាចរកគ្រាប់តាមស្មើវិញបាន។
 
ដោយឡែកក្រុម Espanyol បានរួមជាមួយនឹងក្រុមដែលត្រូវបានកាត់ចោលរួចរាល់ រួមមានក្រុម Elche នៅក្នុងលីគលំដាប់ទីពីរ ។ Espanyol បានប្រកួតស្មើ ២-២ ទល់ក្រុម Valencia៕
 

Tag:
 La Liga
  Real Sociedad
© រក្សាសិទ្ធិដោយ thmeythmey.com