អន្តរជាតិ
ថៃទទួលភ្ញៀវ​ទេសចរ​ចិនជិត​១​លាន​នាក់​​ពី​ខែ​មករា​ដល់​ពាក់​កណ្តាល​ខែ​ឧសភា
29, May 2023 , 9:29 pm        
រូបភាព
ថៃទទួលភ្ញៀវទេសចរចិនប្រហែលមួយលាននាក់នៅចន្លោះខែមករាដល់ថ្ងៃទី១៨ ខែឧសភា បន្ទាប់​ពី​ព្រំដែនរបស់ចិនបានបើកឡើងវិញ។

 
ក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី២៨ ខែឧសភា អ្នកនាំពាក្យរដ្ឋាភិបាលថៃ Anucha Burapachaisri បញ្ជាក់ថា រដ្ឋាភិបាលថៃរំពឹងចំនួនភ្ញៀវចិននឹងបំពេញតាមគោលដៅរបស់ខ្លួនចំនួន៥ លាននាក់នៅឆ្នាំនេះ ជាមួយនឹងការចំណាយចំនួន៤៤៦ពាន់លានបាត ឬ១៣,១៨ពាន់លានដុល្លារ។
 
កាលពីឆ្នាំ២០២២ ភ្ញៀវទេសចរចិនប្រហែល២៧៤,០០០នាក់ប៉ុណ្ណោះបានទៅទស្សនាប្រទេសអាស៊ី អាគ្នេយ៍មួយនេះ បើធៀបនឹងចំនួន១១លាននាក់នៅមុនវិបត្តិជំងឺនៅចុងឆ្នាំ២០១៩។
 
គិតចាប់ពីខែមករា ដល់ពាក់កណ្តាលខែឧសភានេះដែរ ថៃទទួលបានភ្ញៀវទេសចរជិត១០លាននាក់ បើធៀបនឹងចំនួនភ្ញៀវទេសចរសរុប១១,១៥លាននាក់ក្នុងឆ្នាំ២០២២។
 
ថៃ ដែលជាសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ មានកំណើនភ្ញៀវទេសចរបរទេសកើនឡើងលឿន ច្រើនជាងការរំពឹងទុកនៅក្នុងត្រីមាសទី១៕
 
 

Tag:
 ថៃ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com