កីឡាជាតិ
ជាតិ
ភ្នំពេញក្រោន និងណាហ្គាវើលដ៍ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៃខេមប៊ូឌាលីគខាប់
30, May 2023 , 7:59 am        
រូបភាព
ក្រុមការពារតំណែងជើងឯក ឆ្នាំ២០២២ ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ ណាហ្គាវើលដ៍ នៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ Cambodian League Cup នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។



ភ្នំពេញក្រោន បានយកឈ្នះលើ គិរីវង់សុខសែនជ័យ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយជើងទី១ ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ កាលពីថ្ងៃទី២២ ខែមេសា និងជើងទី២ លទ្ធផល ៣-០ នៅកីឡដ្ឋាន Smart RSN កាលពីថ្ងៃទី២៨ ខែឧសភា។
 
ចំណែកណាហ្គាវើលដ៍ ក្រុមកំពង់ស្ពឺនេះ បានយកឈ្នះ វិសាខា យ៉ាងលំបាកដោយជើងទី១ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ក្នុងលទ្ធផល ១-០ និងជើងទី២ នៅកីឡដ្ឋានព្រីនស៍ ក្នុងលទ្ធផល ស្មើ១-១។
ដោយឡែក វិសាខា ត្រូវប្រកួតដណ្ដើមលេខ ៣ជាមួយ គិរីវង់សុខសែនជ័យ ខណៈ ភ្នំពេញក្រោន ត្រៀមជួប ណាហ្គាវើលដ៍ នៅថ្ងៃទី៤ ខែមិថុនា។
 
តើភ្នំពេញក្រោន អាចការពារដំណែងជើងឯកបានទេ? ហើយតើលោក ឃឹម បុរី គ្រូបង្វឹកណាហ្គាវើលដ៍ អាចជួយឲ្យក្លិបរបស់ខ្លួនឈ្នះ ក្រុមការពារដំណែងជើងឯកបានដែរទេ?
 

Tag:
 បាល់ទាត់
  Cambodian League Cup
© រក្សាសិទ្ធិដោយ thmeythmey.com