កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
គ្រូបង្វឹកកីឡាប៉ារ៉ាហែលទឹកកម្ពុជា ថា អត្តពលិកនឹងយកមេដាយជូនជាតិ ក្រោយកែប្រែចំណុចខ្វះខាត
30, May 2023 , 12:09 pm        
រូបភាព
សកម្មភាពហ្វឹកហាត់របស់អត្តពលិកប៉ារ៉ាហែលទឹកកម្ពុជា។
សកម្មភាពហ្វឹកហាត់របស់អត្តពលិកប៉ារ៉ាហែលទឹកកម្ពុជា។
ដោយ:
លោក អ៊ូ គង់ គ្រូបង្វឹកកីឡាប៉ារ៉ាហែលទឹកកម្ពុជា បញ្ជាក់ថា ក្រុមប៉ារ៉ាហែលទឹកជម្រើសជាតិកម្ពុជា បានត្រៀមខ្លួនរួចហើយ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ។

 
«ក្រោយពីយើងវិលត្រលប់ពីការប្រកួតនៅឥណ្ឌូណេស៊ី កាលពី២០២២ កន្លងទៅ អត្តពលិកយើងអត់បានសម្រាកទេ គឺយើងបានបន្តហ្វឹកហាត់រហូត»។ លោក អ៊ូ គង់ គ្រូបង្វឹកកីឡាប៉ារ៉ាហែលទឹកកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗក្នុងបទសម្ភាសដូច្នេះ។ 
  

លោក អ៊ូ គង់ គ្រូបង្វឹកកីឡាប៉ារ៉ាហែលទឹកកម្ពុជា។
 
លោកបានបន្ថែមថា អត្តពលិកខ្លួន នឹងប្រឹងប្រែងប្រជែងយកមេដាយ ក្នុងនាមជាម្ចាស់ផ្ទះ។ លោក អ៊ូ គង់ និយាយថា៖«បន្ទាប់ពីគាត់បានចូលរួមប្រកួតនៅទីក្រុងសូឡូ ទទួលបានបទពិសោធពីការប្រកួតនៅលើឆាកអន្តរជាតិកន្លងទៅ យើងបានកែប្រែនូវអ្វីដែលគាត់ខ្វះខាតលើបច្ចេកទេស លោតដេប៉ា ការតាំងចិត្តមុនពេលប្រកួត»។ 
 
គ្រូបង្វឹកកីឡាហែលទឹកជនមានពិការភាពកម្ពុជា សង្កត់ធ្ងន់ថា ការហ្វឹកហាត់របស់អត្តពលិកចាំបាច់ណាស់​ គឺត្រូវមានអំណត់។
 
គួរបញ្ជាក់ថា កីឡាហែលទឹកជនមានពិការភាពកម្ពុជា មាន៥០វិញ្ញាសា ជាក្រុមមាន២វិញ្ញាសា និងជាឯកត្តជនមាន ៤៨វិញ្ញាសា។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា​ ឆ្នាំ២០២៣៕
 

Tag:
 កីឡាហែលទឹក
 អ៊ូ គង់
 ប៉ារ៉ាហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com