កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
គ្រូបង្វឹកកីឡាប៉ារ៉ាហែលទឹកកម្ពុជា ថា អត្តពលិកនឹងយកមេដាយជូនជាតិ ក្រោយកែប្រែចំណុចខ្វះខាត 
សកម្មភាពហ្វឹកហាត់របស់អត្តពលិកប៉ារ៉ាហែលទឹកកម្ពុជា។
×![]()
លោក អ៊ូ គង់ គ្រូបង្វឹកកីឡាប៉ារ៉ាហែលទឹកកម្ពុជា បញ្ជាក់ថា ក្រុមប៉ារ៉ាហែលទឹកជម្រើសជាតិកម្ពុជា បានត្រៀមខ្លួនរួចហើយ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ។
«ក្រោយពីយើងវិលត្រលប់ពីការប្រកួតនៅឥណ្ឌូណេស៊ី កាលពី២០២២ កន្លងទៅ អត្តពលិកយើងអត់បានសម្រាកទេ គឺយើងបានបន្តហ្វឹកហាត់រហូត»។ លោក អ៊ូ គង់ គ្រូបង្វឹកកីឡាប៉ារ៉ាហែលទឹកកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗក្នុងបទសម្ភាសដូច្នេះ។

លោក អ៊ូ គង់ គ្រូបង្វឹកកីឡាប៉ារ៉ាហែលទឹកកម្ពុជា។
លោកបានបន្ថែមថា អត្តពលិកខ្លួន នឹងប្រឹងប្រែងប្រជែងយកមេដាយ ក្នុងនាមជាម្ចាស់ផ្ទះ។ លោក អ៊ូ គង់ និយាយថា៖«បន្ទាប់ពីគាត់បានចូលរួមប្រកួតនៅទីក្រុងសូឡូ ទទួលបានបទពិសោធពីការប្រកួតនៅលើឆាកអន្តរជាតិកន្លងទៅ យើងបានកែប្រែនូវអ្វីដែលគាត់ខ្វះខាតលើបច្ចេកទេស លោតដេប៉ា ការតាំងចិត្តមុនពេលប្រកួត»។
គ្រូបង្វឹកកីឡាហែលទឹកជនមានពិការភាពកម្ពុជា សង្កត់ធ្ងន់ថា ការហ្វឹកហាត់របស់អត្តពលិកចាំបាច់ណាស់ គឺត្រូវមានអំណត់។
គួរបញ្ជាក់ថា កីឡាហែលទឹកជនមានពិការភាពកម្ពុជា មាន៥០វិញ្ញាសា ជាក្រុមមាន២វិញ្ញាសា និងជាឯកត្តជនមាន ៤៨វិញ្ញាសា។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣៕
Tag:
កីឡាហែលទឹក
អ៊ូ គង់
ប៉ារ៉ាហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com