ជាតិ
អត្ថបទពាណិជ្ជកម្ម
កាន់តែជិត កាន់តែងាយស្រួល! ដាក់ ឬដកប្រាក់ពីគណនី អិលអូអិលស៊ី ដោយឥតគិតថ្លៃតាមរយៈភ្នាក់ងារ លីហួរ វេរលុយ ទូទាំងប្រទេស!
30, May 2023 , 2:07 pm        
រូបភាព
អតិថិជនរបស់ អិលអូអិលស៊ី ដឹងទេថាលោកអ្នកអាចធ្វើប្រតិបត្តិការដាក់ ឬដក ប្រាក់ពីគណនី អិលអូអិលស៊ី បានជាមួយជម្រើសកាន់តែងាយស្រួល និងរហ័សជាងមុនតាមរយៈភ្នាក់ងារ លីហួរ វេរលុយ ទូទាំងប្រទេស។ បន្ថែមពីលើជម្រើសនៃការដាក់ និងដក ប្រាក់ផ្ទាល់ពីម៉ាស៊ីអេធីអឹម ឬការិយាល័យ អិលអូអិលស៊ី នេះជាជម្រើសដ៏ល្អ និងងាយស្រួលបំផុតសម្រាប់លោកអ្នកដែលនៅតំបន់ឆ្ងាយៗ អាចអញ្ជើញទៅកាន់ភ្នាក់ងារ លីហួរ វេរលុយ ណាមួយដែលនៅជិតលោកអ្នកបំផុតដើម្បីដាក់ ឬដក ប្រាក់បានដោយងាយជាមួយទំហំ ទឹកប្រាក់រហូតដល់ ៥០០ ដុល្លារ ឬ ២,០០០,០០០ រៀលក្នុង១ប្រតិបត្តិការ និង រហូតដល់ ១,០០០ ដុល្លារ ឬ ៤,០០០,០០០ រៀលក្នុងមួយ១ថ្ងៃ និងមិនអស់កម្រៃសេវាឡើយ។

លក្ខខណ្ឌក្នុងការដក ប្រាក់៖
1. សូមភ្ជាប់នូវ អត្តសញ្ញាណប័ណ្ណ របស់ម្ចាស់គណនី
2. ផ្តល់ព័ត៌មានលេខគណនី ប្រភេទរូបិយបណ្ណ័ ចំនួនទឹកប្រាក់ និងលេខទូរស័ព្ទទៅភ្នាក់ងារ
3.  អាចដកប្រាក់ ចាប់ពី ១០០ ដុល្លារ រហូតដល់ ៥០០ ដុល្លារ ក្នុងមួយប្រតិបត្តិការ ហើយអាចដកបានចំនូន ២ដងក្នុងមួយថ្ងៃ
4. ផ្តល់ជូនលេខកូដដកប្រាក់ ៦ខ្ទង់ ទៅភ្នាក់ងារ ដើម្បីដកប្រាក់ 
 
លក្ខខណ្ឌក្នុងការដាក់ប្រាក់៖

1. ផ្តល់ព័ត៌មានលេខគណនី ឈ្មោះគណនី ប្រភេទរូបិយប័ណ្ណ ចំនួនទឹកប្រាក់និង លេខទូរស័ព្ទទៅភ្នាក់ងារ
2. អាចដាក់ប្រាក់ចាប់ពី ៥០ ដុល្លារ ដល់ ៥០០ ដុល្លារ ក្នុងមួយប្រតិបត្តិការ ហើយអាច​ដាក់បាន ៣ដងក្នុងមួយថ្ងៃ
3. លោកអ្នកអាចធ្វើប្រតិបត្តិការដាក់ប្រាក់ចូលគណនីបញ្ញើសន្សំ អិលអូអិលស៊ី (លើកលែងតែគណនី បញ្ញើមានកាលកំណត់ និងគណនីកម្ចី)។

(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com