ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សេង សុខេង ជាបេក្ខជននាយករដ្ឋមន្ត្រី នៃបក្សសញ្ជាតិកម្ពុជា
30, May 2023 , 3:29 pm        
រូបភាព
លោក សេង សុខេង ប្រធានបក្សសញ្ញាតិកម្ពុជា។ រូបពី ហ្វេសប៊ុកសញ្ជាតិកម្ពុជា
លោក សេង សុខេង ប្រធានបក្សសញ្ញាតិកម្ពុជា។ រូបពី ហ្វេសប៊ុកសញ្ជាតិកម្ពុជា
ភ្នំពេញ៖ លោក សេង សុខេង ប្រធានគណបក្ស សញ្ជាតិកម្ពុជា ត្រូវបានគណៈកម្មានាយកនៃបក្សនេះ ជ្រើសជាបក្ខជននាយករដ្ឋមន្ត្រី។

 
ប្រធានបក្សរូបនេះ អះអាងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ​ថា ការសម្រេចជ្រើសលោកជាបេក្ខជននាយករដ្ឋមន្ត្រី គឺធ្វើឡើងតាមនីតិវិធី ដោយគណកម្មាធិការនាយកជាបោះឆ្នោតអ្នកជ្រើសរើស។ លោកជាបេក្ខជនលេខរៀងទី១ ឈរឈ្មោះនៅមណ្ឌលខេត្តកំពង់ចាម។ បក្សសញ្ជាតិកម្ពុជា បានដាក់មានមណ្ឌលឈរឈ្មោះចំនួន២៥ខេត្តក្រុង ដែលមានបេក្ខជនឈរឈ្មោះសរុប២៦៦នាក់ ក្នុងនោះស្រី៦៤នាក់។ 
 
លោក សេង សុខេង ចូលប្រឡូកក្នុងនយោបាយចាប់តាំងឆ្នាំ១៩៩៣ មកម៉្លេះ។ កន្លងមក លោក សេង សុខេង ធ្លាប់រួមរស់ជីវភាពនយោបាយក្នុងបក្សស​ហង្ស តារា ​ចលនា​ប្រជាធិបតេយ្យ។ លុះដល់ឆ្នាំ ២០១១ ទើបចេញទៅបង្កើតបក្សសញ្ញាកម្ពុជា ២០១១។ ចំពោះកម្រិតអប់រំ ប្រធានបក្សនេះបានបញ្ចប់ការសិក្សាផ្នែក អនុបណ្ឌិតសុខភាពសាធារណ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com