ជាតិ
នយោបាយជាតិ
លោក សេង សុខេង ជាបេក្ខជននាយករដ្ឋមន្ត្រី នៃបក្សសញ្ជាតិកម្ពុជា 
លោក សេង សុខេង ប្រធានបក្សសញ្ញាតិកម្ពុជា។ រូបពី ហ្វេសប៊ុកសញ្ជាតិកម្ពុជា
×![]()
ភ្នំពេញ៖ លោក សេង សុខេង ប្រធានគណបក្ស សញ្ជាតិកម្ពុជា ត្រូវបានគណៈកម្មានាយកនៃបក្សនេះ ជ្រើសជាបក្ខជននាយករដ្ឋមន្ត្រី។
ប្រធានបក្សរូបនេះ អះអាងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ការសម្រេចជ្រើសលោកជាបេក្ខជននាយករដ្ឋមន្ត្រី គឺធ្វើឡើងតាមនីតិវិធី ដោយគណកម្មាធិការនាយកជាបោះឆ្នោតអ្នកជ្រើសរើស។ លោកជាបេក្ខជនលេខរៀងទី១ ឈរឈ្មោះនៅមណ្ឌលខេត្តកំពង់ចាម។ បក្សសញ្ជាតិកម្ពុជា បានដាក់មានមណ្ឌលឈរឈ្មោះចំនួន២៥ខេត្តក្រុង ដែលមានបេក្ខជនឈរឈ្មោះសរុប២៦៦នាក់ ក្នុងនោះស្រី៦៤នាក់។
លោក សេង សុខេង ចូលប្រឡូកក្នុងនយោបាយចាប់តាំងឆ្នាំ១៩៩៣ មកម៉្លេះ។ កន្លងមក លោក សេង សុខេង ធ្លាប់រួមរស់ជីវភាពនយោបាយក្នុងបក្សសហង្ស តារា ចលនាប្រជាធិបតេយ្យ។ លុះដល់ឆ្នាំ ២០១១ ទើបចេញទៅបង្កើតបក្សសញ្ញាកម្ពុជា ២០១១។ ចំពោះកម្រិតអប់រំ ប្រធានបក្សនេះបានបញ្ចប់ការសិក្សាផ្នែក អនុបណ្ឌិតសុខភាពសាធារណ៕
© រក្សាសិទ្ធិដោយ thmeythmey.com