ជាតិ
ក្រុមហ៊ុនចំនួន៣ បោះទុនជាង១៥ លានដុល្លារ បង្កើតរោងចក្រនៅភ្នំពេញ កណ្ដាល និងកំពង់ស្ពឺ
30, May 2023 , 6:59 pm        
រូបភាព
ដោយ៖ គិត បុប្ផា

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តក្រុមហ៊ុនចំនួន៣ ក្នុងទុនវិនិយោគសរុបប្រមាណ ១៥,៤លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រកាត់ដេរ និងរោងចក្រគ្រឿងបន្សំស្បែកជើង នៅចុងខែឧសភានេះ។
ក្រុមហ៊ុន “BOLITO GARMENT CO., LTD” មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១ ៣៣៦កន្លែង។ ក្រុមហ៊ុននេះមានទីតាំងស្ថិតនៅផ្លូវលំ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
 
ក្រុមហ៊ុន “XIN LI AN SHOES CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។ រោងចក្រនេះមានទីតាំងវិនិយោគស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
 
ក្រុមហ៊ុន “NEW HM KNITTING CLOTHING (CAMBODIA) CO., LTD” មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១ ៤៣១កន្លែង។ រោងចក្រនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕
 

Tag:
 CDC
  អនុម័តរោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com