ជាតិ
កម្ពុជា នឹងមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ រយៈពេលមួយសប្ដាហ៍ 
រូបភាពពីក្រសួងធនធានទឹក
×![]()
ភ្នំពេញ៖ កម្ពុជា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ រយៈពេលមួយសប្ដាហ៍ចាប់ពីថ្ងៃទី ៣១ឧសភា ដល់ ០៦ មិថុនា ឆ្នាំ ២០២៣។
តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម តំបន់ទំនាបកណ្ដាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយ ទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
រីឯ តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្កាក់ និងតំបន់មាត់សមុទ្រ អាចមានភ្លៀកធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្កាក់។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់៕
© រក្សាសិទ្ធិដោយ thmeythmey.com