ជាតិ
នយោបាយជាតិ
លោក ថេង សាវឿន និងសហការី២នាក់ បានចេញពន្ធនាគារហើយ ក្រោយសុំក្តីសន្តោសពីនាយករដ្ឋមន្រ្តី 
រូបពី CCFC
×![]()
លោក ថេង សាវឿន ប្រធានសមាគមសម្ព័នកសិករកម្ពុជា (CCFC) និងសហការី២រូបទៀត បានចេញពីពន្ធនាគារខេត្តរតនគិរីហើយ បន្ទាប់ពីលោកទាំង៣ ធ្វើលិខិតចេញពីពន្ធនាគារ ដោយសារភាពពីទោសកំហុសរបស់ខ្លួន។ ពេលទៅដល់ផ្ទះ លោកទាំង៣ បានថ្លែងអំណរគុណតាមរយៈវីដេអូ ដល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជួយធ្វើអន្តរាគមន៍។
-
វីដេអូដែល លោក ថេង សាវឿន និងសហការី ថ្លែងអំណរគុណដល់សម្តេច នាយករដ្ឋមន្រ្តី ត្រូវបានផ្សព្វផ្សាយ នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។ កាលនៅក្នុងពន្ធនាគារ ក្រៅពីលិខិតសារភាពកំហុស លោក ថេង សាវឿន ថែមទាំងធ្វើវីដេអូផងដែរ ដើម្បីសារភាពកំហុសរបស់ខ្លួន ហើយក្នុងវីដេអូនោះ លោក បានសុំឲ្យសម្តេចនាយករដ្ឋមន្រ្តី ជួយធ្វើអន្តរាគមន៍ឲ្យលោក និងសហការី បានចេញពីពន្ធនាគារ។
លោកទាំង៣ ត្រូវចាប់ខ្លួនក្នុងអំឡុងខែឧសភានេះ ក្រោមបទចោទ២បទល្មើសដូចគ្នា គឺបទរួមគំនិតក្បត់ (ជាតិ) និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម៕
© រក្សាសិទ្ធិដោយ thmeythmey.com