កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប៉ារ៉ាហ្គេម៖ សម្តេច ហ៊ុន សែន សុំឱ្យពលរដ្ឋខ្មែរលើកទឹកចិត្តអត្តពលិកជនពិការ
31, May 2023 , 2:59 pm        
រូបភាព
ដោយ:
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាស ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន សុំឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមលើកទឹកចិត្ត ដល់អត្តពលិកជនពិការកម្ពុជា ដែលនឹងត្រូវចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

 
«សុំឱ្យបងប្អូនយើងទាំងអស់យកចិត្តទុកដាក់គាំទ្រកីឡាពិការ ដែលជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់ពិការភាព»។ សម្តេច ហ៊ុន សែន មានប្រសាសន៍បែបនេះ ស្របពេលព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងមកដល់ នៅថ្ងៃទី៣ ខែមិថុនា ។ សម្តេច បន្តថា ក្នុងនាមជាម្ចាស់ផ្ទះ ត្រូវធ្វើយ៉ាងណាទទួលភ្ញៀវឱ្យបានល្អ ដូចកាលទទួលភ្ញៀវស៊ីហ្គេមកន្លងទៅ។
 
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា៖«ស៊ីហ្គេមគឺទទួលបានល្អហើយ ធ្វើបានល្អហើយ នៅសល់ប៉ារ៉ាហ្គេមដែលជាកីឡាជនពិការគឺយើងត្រូវតែធ្វើឱ្យល្អទៀត»។ សម្តេច បញ្ជាក់បន្ថែមថា ពិធីបើក និងបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម មិនចាញ់ពិធីបើក-បិទស៊ីហ្គេមឡើយ។
 
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ ៕
 

Tag:
 សម្តេច ហ៊ុន សែន
 អាស៊ានប៉ារ៉ាហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com