ជាតិ
សង្គមជាតិ
យុទ្ធនាការរៃប្រាក់ជូនគន្ធបុប្ផា ចាប់ផ្តើមហើយ
31, May 2023 , 3:59 pm        
រូបភាព
ស្ថានភាពក្នុងមន្ទីរពេទ្យគន្ធបុប្ផា (រូបពីហ្វេសប៊ុក៖ Dr
ស្ថានភាពក្នុងមន្ទីរពេទ្យគន្ធបុប្ផា (រូបពីហ្វេសប៊ុក៖ Dr
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផា បានចាប់ផ្តើមពីថ្ងៃនេះទៅ រហូតដល់ដាច់ខែមិថុនា ឆ្នាំ២០២៣។ ការធ្វើយុទ្ធនាការនេះ គឺដើម្បីរៃអង្គាសប្រាក់យកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងនៅកម្ពុជា។



មូលនិធិគន្ធបុប្ផា ផ្សាយលើបណ្តាញសង្គមថា «ការបរិច្ចាគថវិការបស់សប្បុរសជន ពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់ជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា»។ ជាការកត់សម្គាល់ ការធ្វើយុទ្ធនាការរៃអង្គាសប្រាក់របស់មូលនិធិគន្ធបុប្ផា គឺស្របនឹងទិវាសំខាន់២ ដែលពាក់ព័ន្ធនឹងកុមារ គឺទិវាកុមារអន្តរជាតិលើកទី៧៤ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ និងទិវាប្រឆាំងពលកម្មកុមារអន្តរជាតិលើកទី២២ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ 
 
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំរបស់មូលនិធិគន្ធបុប្ផា។ 
 
មន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩២មក បានព្យាបាលកុមាររាប់លាននាក់ដោយឥតគិតថ្លៃ។ មូលនិធិគន្ធបុប្ផា អះអាងថា មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាអស់ប្រមាណ៤០លានដុល្លារ ក្នុង១ឆ្នាំៗ៕ 
 
លោកអ្នក ដែលមានបំណងចង់ចូលរួមបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា អាចបរិច្ចាគតាម ឃ្យូអ័រ កូដ នេះ (QR Code) ៖ 
  

 

Tag:
 គន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com