កីឡាអន្តរជាតិ
អន្តរជាតិ
លោក Guardiola ជាប់ជាគ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំនៅ Premier League
31, May 2023 , 4:59 pm        
រូបភាព
លោក Pep Guardiola ត្រូវបានជាប់ឈ្មោះជាអ្នកចាត់ការល្អប្រចាំរដូវកាល ២០២២-២៣ របស់សមាគមន៍អ្នកចាត់ការ (LMA) និងជាប់ជាអ្នកចាត់ការល្អបំផុតប្រចាំឆ្នាំនៅ Premier Leagu។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Guardiola បានជួយ Manchester City ការពារជើងឯកលីគកំពូលអង់គ្លេស៣សម័យជាប់គ្នា និងជាលើកទី៥ ក្រោមការដឹកនាំរបស់ខ្លួនរយៈពេល៦ឆ្នាំ។



លោក Guardiola បានមកដឹកនាំក្រុមរហ័សនាមមេឃខៀវ រយៈពេល ៦រដូវកាល ហើយបានជួយក្រុមឈ្នះពានរង្វាន់ Premier League ចំនួន ៥លើក។ ក្រៅពីលើកពានលីគរដូវកាលនេះរួច Man City នឹងត្រូវជួបតទល់ជាមួយក្រុមស្ថិតក្នុងទីក្រុងតែមួយ Manchester United នៅជំនួបផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃទី៣ ខែមិថុនា និងជួប Inter Milan នៅ Champions League ថ្ងៃទី១០ ខែមិថុនា។
 
ក្រោយជាប់ឈ្មោះជាអ្នកចាត់ការល្អប្រចាំឆ្នាំនៅ ​Premier League និង LMA អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានបង្ហាញក្តីរីករាយ និងអរគុណទៅកាន់ក្លិប ព្រមទាំងអ្នកគាំទ្រដែលជួយលោកសម្រេចបានកេរ្តិ៍ឈ្មោះដ៏អស្ចារ្យ។
 
«ខ្ញុំបានស្ថិតនៅក្លិបបាល់ទាត់មួយដ៏អស្ចារ្យជាមួយនឹងអ្នកគាំទ្រដ៏ពិសេសប្រចាំក្លិបដែលបានគាំទ្រដល់ខ្ញុំអំឡុងពេលវេលាដែលខ្ញុំបានមកដល់ទីនេះ បើគ្មានពួកគេរឿងនេះនឹងអាចកើតឡើងបានឡើយ។»។ លោក Guardiola បាននិយាយក្នុងសេចក្តីថ្លែងការណ៍ក្លិប ​Man City បែបនេះ។
 
លោក Guardiola វ័យ៥២ឆ្នាំ ជាប់ជាគ្រូបង្វឹកល្អប្រចាំឆ្នាំនៅ Premier League និង ​LMA ដោយបានប្រជែងដោយប្រជែងឈ្នះលោក ​Mikel Arteta អ្នកចាត់ការ Arsenal, លោក Roberto De Zerbi របស់ក្រុម Brighton & Hove Albion, ក្លិប ​Newcastle United លោក ​Eddie Howe, លោក Vincent Company ក្លិប ​Burnley និងលោក Steven Schumacher ក្លិប Plymouth Argyle៕ 
 

Tag:
 Pep Guardiola
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com