ជាតិ
អត្ថបទពាណិជ្ជកម្ម
ផលិតផលខ្នរ ចាប់ផ្តើមយុទ្ធនាការណែនាំពីសារសំខាន់​អាហារពេលព្រឹក ដល់សិស្សានុ​សិស្ស ក្នុងឱកាសទិវាកុមារអន្តជាតិ
01, Jun 2023 , 11:08 am        
រូបភាព
ភ្នំពេញ ​​ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣​៖​ ស្របពេលជាមួយការប្រារព្ធទិវាកុមារអន្ដរជាតិ ដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់លើសិទ្ធិ​ និងការលូតលាស់របស់កុមារ ខ្នរ ដែលជាម៉ាកផលិតផលដ៏ល្បី ពីក្រុមហ៊ុនយូនីលឹវើ កម្ពុជា បានចាប់ផ្ដើមយុទ្ធនាកាអប់រំ តាមសាលារៀនជាមួយបបរកំប៉ុងខ្នរ (Knorr Jok School Program) ។ យុទ្ធនាការនេះ គឺដើម្បីណែនាំដល់សិស្សានុសិស្សពីអត្ថប្រយោជន៍នៃអាហារពេលព្រឹក ការយល់ដឹងពី​អាហារូបត្ថម្ភ ព្រមទាំងបានផ្តល់ ការសាកល្បងជាមួយផលិតផលអាហារបបរកំប៉ុងខ្នររបស់ខ្លួន ដល់សិស្សអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន ៥០,០០០ នាក់ ក្នុងសាលា ប្រមាណ ៥០សាលារៀន នៅក្នុងទីក្រុងភ្នំពេញ​ និងខេត្តកណ្ដាល ។
 
យុទ្ធនាការ ដែលត្រូវធ្វើឡើងពីថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​២០២៣ មានគោលបំណង​ជួយឲ្យប្អូនៗយល់ពីសារ​ដ៏សំខាន់មួយ ​ដែលមានខ្លឹមសារ​ពីមូល​ដ្ឋាន​នៃអាហារូបត្ថម្ភ ការទទួលទានអាហារដែលមានជីវជាតិល្អ សម្រាប់រាងកាយ ការធ្វើ​លំហាត់ប្រាណ និងបង្កើតទម្លាប់ល្អដើម្បីទទួលបានសុខភាពល្អជាដើម។ លើសពីនេះ ប្អូនៗក៏ទទួលបាននូវការចែកជូនផលិតផល បបរកំប៉ុង​ខ្នរ សម្រាប់ទទួលទាន ជាអាហារ​ពេល​ព្រឹក សម្រន់ ដែលជាផលិតផល ដែលមានគុណភាព មិនត្រឹមតែ​មាន​រស​ជាតិឈ្ញុ​យ​ឆ្ញាញ់ ថែមទាំងសម្បូរជីវជាតិ ព្រោះមានបន្ថែម វីតាមីន B1 B3 B6 ដែលមាន​សារប្រយោជន៍សម្រាប់សុខភាព។​


 
លោក ពៅ ប៉ូឡែន ប្រធានទីផ្សារផ្នែកអាហារូបត្ថម្ភប្រចាំតំបន់ កម្ពុជា ឡាវ មីយ៉ាន់ម៉ា របស់ ក្រុមហ៊ុន យូនីលឹវើ  បានថ្លែងថា៖  «រឿងល្អៗចាប់ផ្ដើមពីអាហារឆ្ងាញ់ៗ ជាពិសេសនាពេលព្រឹកព្រលឹម ព្រោះជួយផ្តល់នូវថាមពលទាំងរាងកាយ និង​ស្មារតី​ដើម្បី ជំរុញឱ្យយើងអាចបន្តការងារ​ប្រចាំថ្ងៃ ពិសេស​សម្រាប់ប្អូនៗកុមារ វាមានសារសំខាន់ដើម្បីអោយខួរក្បាលមាន​ថាមពល មានស្មារតី​ចងចាំល្អ និងរៀនសូត្របាន​ពូកែ»។​ 
 
គួរបញ្ជាក់ផងដែរថា ខ្នរគឺជាម៉ាកល្បីឈ្មោះលំដាប់ថ្នាក់អន្តរជាតិ​។ ​ទស្សនវិស័យរបស់ខ្នរ គឺ​ បង្ហាញ ក្តីស្រឡាញ់ ទៅអ្នកប្រើប្រាស់ តាមរយៈការបង្កើតអាហារឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ និងមានប្រយោជន៍សម្រាប់សុខភាព ពោលគឺនៅក្នុងផលិតផល ខ្នរ ស្ទើរតែគ្រប់មុខ សុទ្ធតែមានបន្ថែមនូវ​ជីវជាតិដូចជា ​ ការបន្ថែមជាតិដែកនៅក្នុងផលិតផល​ ម្សៅស៊ុប និង​ដុំស៊ុបខ្នរ ជាដើម ដើម្បីឱ្យប្រាកដថា​ម្ហូបគ្រប់ចានចម្អិនជាមួយផលិតផល ខ្នរ សុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់ និង​សម្បូរដោយជីវជាតិ ។​សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហេ្វសប៊ុករបស់ផលិតផលខ្នរ តាមរយៈ https://web.facebook.com/KnorrCambodiaOfficial
 
(អត្ថបទពាណិជ្ជកម្ម)
 











© រក្សាសិទ្ធិដោយ thmeythmey.com