ជាតិ
អត្ថបទពាណិជ្ជកម្ម
អិលអូអិលស៊ី ផ្តល់ជូនទឹកបរិសុទ្ធត្រជាក់ និងរង្វាន់ផ្សេងទៀតទៅកាន់អ្នកចូលរួមពិធីបុណ្យឡើងអ្នកតាមេ ស ក្នុងខេត្តព្រៃវែង
01, Jun 2023 , 3:32 pm        
រូបភាព
ខេត្តព្រៃវែង៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមជាមួយអ្នកស្រុកបាភ្នំ ខេត្តព្រៃវែង ក្នុងកម្មវិធីបុណ្យឡើងអ្នកតាមេ ស ដើម្បីអបអរ បួងសួងសុំសុខសប្បាយត្រជាក់ត្រជុំ សុំឱ្យមានភ្លៀងធ្លាក់ទៀងទាត់សម្រាប់កសិករធ្វើស្រូវ ស្រែ ចំការ ទទួលបានទិន្នផលខ្ពស់នារដូវវស្សាក្នុងឆ្នាំនេះ ទៅតាមជំនឿ និងទំនៀមទំលាប់ដែលអ្នកស្រុកបាភ្នំតែងតែធ្វើជារៀងរាល់ឆ្នាំ នៅទីរួមស្រុកបាភ្នំ ខេត្តព្រៃវែង ចាប់ពីថ្ងៃទី ០២ ដល់ ០៤ ខែមិថុនាឆ្នាំ២០២៣ ខាងមុខនេះ។ ពិធីបុណ្យនេះមានប្រជាពលរដ្ឋជិតឆ្ងាយ បានមកលេងកម្សាន្ត ជាមួយល្បែងប្រជាប្រិយជាច្រើនប្រភេទ និងមានការតាំងពិព៏ណលក់ទំនិញម្ហូបអាហារគ្រប់មុខផងដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសប្រារព្ធពិធីបុណ្យឡើងអ្នកតាមេ ស ដែលនឹងប្រារព្ធឡើងយ៉ាងឳឡារិកនេះ អិលអូអិលស៊ី ក៏នឹងរៀបចំដាក់តាំងបង្ហាញស្តង់ផលិតផលនៅទីនោះផ្ទាល់តែម្តងដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនដែលចាប់អារម្មណ៍សេវាកម្មណាមួយពី អិលអូអិលស៊ី។ លើសពីនេះនៅទៀត សម្រាប់បងប្អូនអ្នកស្រុកបាភ្នំផ្ទាល់ ឬភ្ញៀវទេសចរណ៍ដែលចូលរួមក្នុងកម្មវិធីបុណ្យឡើងអ្នកតាមេ ស ផ្ទាល់ កុំភ្លេចធ្វើការស្គែនមកកាន់ អិលអូអិលស៊ី KHQR ត្រឹមតែ ១០០រៀល ប៉ុណ្ណោះដើម្បីទទួលបានទឹកបរិសុទ្ធត្រជាក់ដោយឥតគិតថ្លៃមួយដបភ្លាមៗ និងមានការលេងល្បែងកំសាន្តដើម្បីទទួលបានរង្វាន់ផងដែរ ។
 
អំពីអិលអូអិលស៊ី (ខេមបូឌា)
បច្ចុប្បន្ន អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលធំជាងគេលំដាប់ទី៣ នៅក្នុងប្រទេសកម្ពុជា បើគិតទៅសមតុល្យប្រាក់បញ្ញើ ផលបត្រឥណទាន និងចំនួនអតិថិជន។ គិតត្រឹមខែមីនា ឆ្នាំ២០២៣ អិលអូអិលស៊ី មាន៖
 
• ទ្រព្យសកម្មសរុប ប្រមាណ ១,៤៥ ពាន់លានដុល្លារអាមេរិក។
• ផលប័ត្រឥណទាន/ប្រាក់កម្ចីអតិថិជន មានចំនួនជាង  ១,២៦ ពាន់លានដុល្លារអាមេរិក 
• សមតុល្យប្រាក់បញ្ញើរបស់អតិថិជនមានប្រមាណ ៧៦៩ លានដុល្លារអាមេរិក 
• បុគ្គលិកសរុបមានចំនួនជាង ៣.៦០៩នាក់ ដែលកំពុងបម្រើសេវាឥណទានជូនអតិថិជន។

© រក្សាសិទ្ធិដោយ thmeythmey.com