ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ៖«ឲ្យតែឈរលើយុត្តិធម៌ រឿងស្អីក៏ដោះស្រាយចេញដែរ»
01, Jun 2023 , 7:59 pm        
រូបភាព
សម្តេច ស ខេង ចូលរួមពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តបឹងដោល។
សម្តេច ស ខេង ចូលរួមពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តបឹងដោល។
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានជំនឿខ្ពស់លើយុត្តិធម៌។ ចំពោះសម្តេច រាល់បញ្ហារបស់ប្រជាជន នឹងអាចត្រូវបានដោះស្រាយ បើអាជ្ញាធរ ប្រកាន់ខ្ជាប់នូវយុត្តិធម៌។



ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តបឹងដោល ក្នុងឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២៣ សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ មានប្រសាសន៍ដូច្នេះថា៖«កាលណា អាជ្ញាធរ បន្លែបន្លំហើយ ដោះស្រាយមិនបានទេ។ កាន់ជើងលិចកើត បក្សពួកលិចកើត ដោះស្រាយមិនចេញទេ។ តែបើយើងឈរលើយុត្តិធម៌ ដោះស្រាយស្អីក៏ចេញដែរ។ ហ្នឹងដែលកាត់បន្ថយបញ្ហាទំនាស់ក្នុងសង្គមរបស់យើង»។  
 
សម្តេច បានជំរុញឲ្យអាជ្ញាធរ ខិតខំបន្តដោះស្រាយរាល់បញ្ហាដែលនៅសល់ក្នុងសង្គម។ សម្តេច បានលើយកបញ្ហាដីធ្លីក្នុងឃុំបឹងដោល មកធ្វើជាឧទាហរណ៍ ដោយសម្តេច ប្រាប់អាជ្ញាធរថា បញ្ហាដីធ្លីក្នុងឃុំដោលនេះ ត្រូវដោះស្រាយឲ្យអស់ ដោយឈរលើគោលការណ៍តម្លាភាពនិងយុត្តិធម៌។ 
 
រដ្ឋមន្រ្តីមហាផ្ទៃ សង្កត់ធ្ងន់ អាជ្ញាធរខ្លះ ដល់ទៅធ្លាប់ធ្វើសង្គ្រាមចង់មួយជីវិតហើយ ដូច្នេះ មិនអាចគ្រាន់តែដោះស្រាយបញ្ហាដីធ្លីមិនចេញនោះទេ៕ 
 

Tag:
 ស ខេង
  បញ្ហាប្រជាជន
© រក្សាសិទ្ធិដោយ thmeythmey.com