ជាតិ
សង្គមជាតិ
គ្មានអំពើល្អណា ល្អលើសការជួយអ្នកដទៃឡើយ
01, Jun 2023 , 3:19 pm        
រូបភាព
អ្នកស្ម័គ្រចិត្ត ទៅបរិច្ចាគឈាមជូនមន្ទីរពេទ្យបេះដូងជប៉ុន កាលពីឆ្នាំ២០២២ (រូបពីហ្វេស៊ុករបស់មន្ទីរពេទ្យបេះដូងជប៉ុន)។
អ្នកស្ម័គ្រចិត្ត ទៅបរិច្ចាគឈាមជូនមន្ទីរពេទ្យបេះដូងជប៉ុន កាលពីឆ្នាំ២០២២ (រូបពីហ្វេស៊ុករបស់មន្ទីរពេទ្យបេះដូងជប៉ុន)។
ការជួយអ្នកដទៃ គឺជាអំពើល្អខ្ពស់បំផុត។ បើអ្នកជួយចំមនុស្ស ដែលជាអ្នកក្រខ្សត់ ជាទុគ៌តជន ជាក្មេងខ្វះខាត ឬជាមនុស្ស ដែលត្រូវការជំនួយខ្លាំងនោះ គឺរឹតតែប្រសើរ។ ពាក្យខ្មែរមួយឃ្លា ពោលថា ការជួយស្រោចស្រង់ជីវិតមនុស្សម្នាក់ ប្រសើរជាងការសង់ព្រះវិហារ១០០។ ជាមួយគ្នានេះ អ្នក ត្រូវចៀសវាងការធ្វើអំពើបាបលើអ្នកដទៃ។



ពេលនេះ មន្ទីរពេទ្យមួយចំនួននៅកម្ពុជា ដូចជា មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យបេះដូងជប៉ុន ជាដើម ដែលជួយព្យាបាលជំងឺឲ្យកុមារដោយឥតគិតថ្លៃ កំពុងត្រូវការជំនួយពីសប្បុរសជន។ លោកអ្នក អាចចូលរួមជួយដល់មន្ទីរពេទ្យទាំងនេះបាន បើអាច។
មន្ទីរពេទ្យគន្ធបុប្ផា ធ្វើយុទ្ធនាការពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីរៃអង្គាសប្រាក់សម្រាប់ចំណាយលើការព្យាបាលកុមារ។ ក្នុង១ឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទាំងតាំង ចំណាយប្រាក់អស់ប្រមាណ៤០លានដុល្លារ។
  


មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន (មន្ទីរពេទ្យបេះដូងជប៉ុន) អំពាវនាវឲ្យសប្បុរជន ជួយបរិច្ចាគឈម។ មន្ទីរពេទ្យបេះដូងជប៉ុន នឹងរៀបចំកម្មវិធីបរិច្ចាគឈាម នៅផ្សារទំនើបអ៊ីអន ទី១ នៅថ្ងៃទី៨ ខែមិថុនា។ មន្ទីរពេទ្យបេះដូងជប៉ុន ត្រូវការការបរិច្ឆាគឈាមពីសប្បុរសជន២០០នាក់ ជារៀងរាល់ខែ សម្រាប់ទុកជួយជីវិតកុមារនៅមន្ទីរពេទ្យនេះ។ 
 


 

Tag:
 កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com