ជាតិ
ខេត្តកែប មានផ្សោតអ៊ីរ៉ាវ៉ាឌី ជាង៥០ក្បាល 
Front រូបភាព៖ Khmer Ocean Life
×![]()
ភ្នំពេញ៖ ផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ (ដូហ្វីន) ឬហៅថាផ្សោតក្បាលត្រឡោកជាង ៥០ក្បាល ត្រូវបានរកឃើញ ក្នុងដែនសមុទ្រខេត្តកែប។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែឧសភា។
ក្រសួងកសិកម្ម បានឱ្យដឹងថា កន្លងទៅ សត្វផ្សោតប្រភេទនេះក៏ត្រូវបានគេប្រទះឃើញនៅតំបន់ប្រជុំកោះរ៉ុង ខេត្តព្រះសីហនុ និងតំបន់ពាមក្រសោប ខេត្តកោះកុងផងដែរ។ ផ្សោតប្រភេទនេះ ទាក់ទងគ្នាដោយបញ្ចេញសំឡេងផ្សេងៗគ្នា នៅហ្វ្រេក្រង់ទំហំ៦០មេហ្គាហឺត (60Mhz)។
ផ្សោតនេះហែលទឹកមិនលឿនទេ ប៉ុន្តែនៅពេលដែលមានអារម្មណ៍ថា ទទួលគ្រោះថ្នាក់ វាអាចហែលបានដល់ទៅ ២០ទៅ២៥ គីឡូម៉ត្រ ក្នុង១ម៉ោង។ ចំណែក អាហារជាប្រចាំរបស់វាគឺ ត្រីល្អិតៗ បង្គារ បង្កង និងមឹក៕
Tag:
កសិកម្ម
បរិស្ថាន
ផ្សោតអ៊ីរ៉ាវ៉ាឌី
ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com